គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សមាគមរាជសីហ៍សាខាខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ូម សារឿន

ខេត្តសៀមរាប៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញជាអធិបតី កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំឆ្នាំ២០២៤​ របស់ សមាគមរាជសីហ៍សាខាខេត្តសៀមរាប នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

ពិធីនេះមានការចូលរួមពី លោកអគ្គលេខាធិរងនិងជាប្រធានសមាគមរាជសីហ៍សាខាខេត្តសៀមរាប ទីប្រឹក្សាសមាគម ថ្នាក់ដឹកនាំសាខាប្រទេសកូរ៉េ ថ្នាក់ដឹកនាំសាខាខេត្ត ប្រធានក្រុមប្រឹក្សាយោបល់ខេត្ត អនុប្រធាន និងសមាជិក សមាជិកា សរុបចំនួន៥០រូប។

ជាកិច្ចចាប់ផ្ដេីម​ លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរងនិងជាប្រធានសមាគមរាជសីហ៍សាខាខេត្តសៀមរាប បានរាយការណ៍អំពីលទ្ធផលការងារសម្រេចបាននាពេលកន្លងមកដូចជា៖

-​ បញ្ចូលសមាជិក​ បានចំនួន១១៧រូប

- ធ្វើកិច្ចការមនុស្សធម៌និងសង្គម ចំនួន២៤លើក ចំណាយថវិកាចំនួន៥២,០២៩ដុល្លារ និងចំណាយថវិកាសរុបចំនួន៥៦២,២២៩ដុល្លារ។ លោកប្រធានសាខាក៏បានជម្រាបជូនអំពីផែនការអនុវត្តបន្តការបន្តក្នុងការចុះធ្វេីសកម្មភាពមនុស្សធម៌ជួយដល់សាលានិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតតាមមូលដ្ឋាន។ 

ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍​ បានមានមតិសំណេះសំណាល សួរសុខទុក្ខដល់សមាជិក សមាជិកា ទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ។ ឯកឧត្ដមប្រធានសមាគមបានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សាខាខេត្តសៀមរាប ដែលកន្លងមកបានធ្វើកិច្ចការសង្គម និងមនុស្សធម៌យ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះ ទាំងក្នុងខេត្តសៀមរាប មូលដ្ឋានមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានជំរុញលើកទឹកចិត្តឲ្យពង្រីក និងបន្តសកម្មភាពការងាររបស់សាខាឲ្យកាន់តែខ្លាំងឡេីងថែមទៀត។ 

ឯកឧត្តមប្រធានបានសង្កត់ធ្ងន់លើកការសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាចលករដ៏សំខាន់នាំឲ្យការដឹកនាំទទួលបានភាពជោគជ័យ និងរីកចម្រើន។ ត្រូវយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកាដែលជួបប្រទះបញ្ហាលំបាកនានា និងជួយសម្រួលឲ្យបានទាន់ពេលវេលា។ ឯកឧត្ដមប្រធានបន្ថែមថាសមាគមនឹងបន្តស្វែករកនូវ អាហារូបករណ៍ដើម្បីផ្តល់ជូនដល់យុវជនដែលខ្វះខាតបានបន្តការសិក្សា​ រួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។ 

ជាកិច្ចបញ្ចប់កិច្ចប្រជុំ​ ឯកឧត្តមប្រធាន ក៏បានប្រកាសនូវការប្តេជ្ញាចិត្តរបស់សមាគមរាជសីហ៍ គាំទ្រយ៉ាងពេញទំហឹង និងអបអរសាទរចំពោះការបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងបានបន្តអនុវត្តដោយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕









No comments:

Powered by Blogger.