គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល

     

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល បើផ្សាយខុសហើយ មិនព្រមកែសម្រួលនោះ បានន័យថា អ្នកសារព័ត៌មាននោះ មាកនចេតនាអ្វីមួយ ដែលមិនសុចរិត។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាព សារព័ត៌មានពិភពលោក នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការអនុវត្ដវាតែងមានការឆក់ល្វែង សារព័ត៌មានក៏ដូចគ្នាដែរ បងប្អូនតែងមានការឆក់ល្វែង [...] បើខុស ត្រូវហ៊ានទទួលខុសត្រូវ ក្នុងការកែសម្រួល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មាន ដែលមិនគ្រប់ជ្រុងជ្រោយ ហើយគ្មានការទទួលខុសត្រូវ ហើយនឹងការផ្សាយព័ត៌មាន ដែលមិនគ្រប់ជ្រុងជ្រោយ តែមានការទទួលខុសត្រូវ គឺមានភាពខុសគ្នា «បើខុសត្រូវចេះកែសម្រួល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «បើខុសមិនកែសម្រួល បានន័យថា យើងមានចេតនាអ្វីមួយ ដែលមិនសុចរិត»។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សារព័ត៌មានអាចមានឥទ្ធិពលទៅបាន ទាមទារឲ្យមានការផ្តល់តម្លៃ និងគាំទ្រពីប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឲ្យសារព័ត៌មាន មានឥទ្ធិពលត្រូវមានសុចរិត សុក្រឹត្យ និងការទទួលខុសត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល មិនត្រូវការតែព័ត៌មានវិជ្ជមាននោះទេ ព័ត៌មានអវិជ្ជមាន ក៏រាជរដ្ឋាភិបាលត្រូវការដែរ តែត្រូវមានក្រមសីលធម៌៕

 

No comments:

Powered by Blogger.