គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងក្រុមសាមគ្គីដើម្បីខ្មែរនៅកូរ៉េ ផ្តល់អំណោយជូនស្ត្រីក្រីក្រ រងគ្រោះដោយការជេរប្រមាថវ៉ៃដំដេរ៤ថ្នេរ

ភ្នំពេញ៖ ដោយក្តីអាណិតអាសូរពេក!!នៅល្ងាចថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤ លោកជំទាវមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងសហការី រួមជាមួយ លោក ពិន ខេមរា ជាតំណាងក្រុមសាមគ្គីដើម្បីខ្មែរនៅប្រទេសកូរ៉េ បានជួបសំណេះសំណាល ផ្តល់អំណោយមនុស្សធម៌ និងស្វែងយល់សុខទុក្ខ ស្ត្រីក្រីក្រអ្នករើសអេតចាយ ឈ្មោះ រុន សាយ និងកូន ឈ្មោះ មៀវ នី ដែលកំពុងស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ ភ្នំពេញ ដែលត្រូវបានក្រុមគ្រួសារអ្នកមានប្រាក់១គ្រួសារ មានគ្នាចំនួន០៣នាក់ (ឪពុក ម្តាយ និងកូនស្រី) បាននាំគ្នាព្រួតជេរប្រមាថ និង វាយដំរហូតបែកក្បាល ហូរឈាម ដេរ៤ថ្នេរ កាលពីយប់ ថ្ងៃទី១៨  ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវសាធារណៈពីមុខផ្ទះជនបង្ករ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ក្បែរបន្ទប់ជួលរបស់ជនរងគ្រោះ។ 

បច្ចុប្បន្នសំណុំរឿងក្តីព្រហ្មទណ្ឌនេះ សាលាដំបូងរាជធានីភ្នំពេញកំពុងចាត់ការ ហើយ លោកជំទាវមេធាវី តាំង ស៊ីនហុង បានស្ម័គ្រចិត្តការពារក្តីដោយឥតគិតថ្លៃ។

អំណោយដែលបានប្រគល់ជូនរួមមាន៖

-ថវិកាចំនួន៤០ម៉ឺន

-អង្ករ ៥០គីឡូ

-ពូកភួយចំនួន២ 

-ខោនិងអាវជាច្រើនសម្រាប់

ទីបញ្ចប់ ស្ត្រីឈ្មោះ រុន សាយ និងកូន ឈ្មោះ មៀវ នី សម្តែងក្តីសប្បាយរីករាយ និងសូមជូនពរ លោកជំទាវមេធាវី តាំង ស៊ីនហុង និង លោក ពិន ខេមរា ព្រមទាំងម្ចាស់ជំនួយ ក្រុមការងារ ឱ្យជួបតែសេចក្តីសុខចម្រើនជានិច្ចនិរន្តរ៕






No comments:

Powered by Blogger.