គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតីសំណេះសំណាល ក្រុមប្រឹក្សាឃុំ/សង្កាត់មកពីស្រុកចំនួន៤ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ខេត្តតាកែវ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលអញ្ជើញមកពី ស្រុកសំរោង ស្រុកបាទី ស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី សរុបជាង ២៥៨នាក់ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

អញ្ជើញចូលរួមនាឱកាសនោះដែរមាន ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម យស ណាសុី ប្រធានគណៈប្រចាំការគណបក្សខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ និង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋាន ស្រុកសំរោង ស្រុកបាទី ស្រុកអង្គរបូរី និងព្រៃកប្បាស និងសមាជិក សមាជិការ គណបក្សចូលរួមផងដែរ។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារ ក៏បានផ្តល់ជូនដល់គណបក្សស្រុកទាំង ៤ ដោយក្នុងមួយស្រុក ទទួលបាន៖ ម៉ូតូ ១គ្រឿង កុំព្យូទ័រមួយគ្រឿង និងម៉ាស៊ីនព្រីនធើមួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ៕










No comments:

Powered by Blogger.