ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Sunday, February 11, 2024

សម្តេចក្រឡាហោម ស ខេង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។

ពិធីបើកយុទ្ធនាការឃោសនានេះក៏មានការចូលរួមពីលោក កើត រិទ្ធ សមាជិកគណ:អចិន្រ្តៃយ៍នៃសមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានទី១ចុះមូលដ្ឋានខេត្ត, លោក សក់ សេដ្ឋា សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា អនុប្រធានទី១ក្រុមការងារបក្សចុះមូលដ្ឋានខេត្ត,និងមានការចូលរួមពីសមាជិកសមាជិការដ្ឋសភា និងអង្គបោះឆ្នោត និងអ្នកពាក់ព័ន្ធចូលរួមទូទាំងខេត្តចំនួន២,០៩៦នាក់។

ការបើយុទ្ធនាការឃោសនាបោះឆ្នោតនេះមានការចូលរួមពីលោក សុខ លូ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង សមាជិកគណៈកម្មាធិការគណបក្ស ក្រុង ស្រុក លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់នៅទូទាំងខេត្តបាត់ដំបង។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា យុទ្ធនាការឃោសនានេះមានរយៈពេល១៤ថ្ងៃ គឺពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាឱកាសឱ្យបេក្ខជនព្រឹទ្ធសភារបស់គណបក្សបានជួបផ្ទាល់ជាមួយអង្គបោះឆ្នោត ដើម្បីផ្សព្វផ្សាយ អំពីគោលការណ៍ចម្បងសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភាឱ្យបានទូលំទូលាយ ស៊ីជម្រៅ និងផ្សព្វផ្សាយលេខរៀង និងរូបសញ្ញារបស់គណបក្សលើសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតដល់អង្គបោះឆ្នោតទាំងអស់ សំដៅដណ្ដើមប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ២០២៤ ខាងមុខនេះ។

នៅក្នុងឱកាសនេះ សម្តេចក្រឡាហោមអនុប្រធានគណបក្សបានថ្លែងអំណរគុណដល់គណៈកម្មាធិការ គណបក្សខេត្ត គណបក្សក្រុង ស្រុក លោក លោកស្រីក្រុមប្រឹក្សា សង្កាត់នៅទូទាំងខេត្តបាត់ដំបង ដែលបានខិតខំសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅទូទាំងខេត្ត ក្នុងនោះការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ បម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិពិតប្រាកដ ដែលនេះគឺជាមូលដ្ឋានសម្រាប់ឱ្យគណបក្សឈានទៅអនុវត្តយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ដឹកដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលមានបាវចនា ចំនួន៥គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព និងមានអាទិភាព គន្លឹះចំនួន៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលជាគ្រឹះ និងជាមធ្យោបាយសំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០៕




0 Comments:

Post a Comment