ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Thursday, February 15, 2024

សម្ដេចធិបតីហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្រសួងអប់រំ លើកកម្ពស់គុណភាពអប់រំ នៅគ្រប់កម្រិត ដើម្បីធ្វើឱ្យកម្ពុជាមានធនធានមនុស្សកាន់តែសម្បូរបែប

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រសួងអប់រំបានលើកកម្ពស់គុណភាពអប់រំ នៅគ្រប់កម្រិត ដើម្បីធ្វើឱ្យកម្ពុជាមានធនធានមនុស្សកាន់តែសម្បូរបែប ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនឆាប់រហ័ស។

ក្នុងឱកាស អញ្ជើញជាអធិបតី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ការកសាងធនធានមនុស្សរបស់កម្ពុជា គឺសំខាន់ណាស់ ដើម្បីអាចប្រកួតប្រជែងជាមួយពិភពលោក ខណៈបច្ចុប្បន្នធនធានមនុស្សរបស់កម្ពុជា កាន់តែមានលទ្ធភាពប្រកួតប្រជែងជាមួយពិភពលោក។

សម្ដេចធិបតី បានបន្តថ្លែងថា ប្រទេសជាតិមានសុខសន្តិភាពគឺឈប់យកលុយទិញអាវុធបាញ់គ្នា ប៉ុន្តែបានបង្វែរថវិកាទៅវិនិយោគវិស័យធនធានមនុស្ស និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ ព្រោះថា ធនធានមនុស្សរបស់កម្ពុជា គឺជាម្ចាស់ការរបស់ប្រទេស។ការទាញអ្នកវិនិយោគមកកម្ពុជាបាន គឺដោយសារមានធនធានមនុស្ស ប្រកបដោយ កម្លាំង សមត្ថភាព និងចំណេះដឹង។

សូមបញ្ជាក់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ បន្ទាប់ពី ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបង្កើតធនាគារចំណេះដឹងឱ្យបានកាន់តែច្រើន ក្នុងសង្គមជាតិ៕ 



0 Comments:

Post a Comment