ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Sunday, February 25, 2024

ថ្មដែលចាក់ចូលក្នុងទន្លេដើម្បី ចាក់ខ្សាច់លុបយកទន្លេធ្វើជាកម្មសិទ្ធិ ត្រូវបានកាយចេញវិញហើយ តែមិនទាន់ដឹងវាសនាបុគ្គលចង់រំលោភយកទន្លេ រួចពីសំណាញ់ច្បាប់ឬទេ

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ចាម៖  ក្រោយពីអ្នកសារព័ត៌មានចុះផ្សាយ និង ការបញ្ចេញមតិរិះគន់បុគ្គលដែលបានចាក់ថ្មចូលក្នុងទន្លេបម្រុងចាក់ខ្សាច់យកធ្វើជាកម្មសិទ្ធិ ទើបក្រសួងធនធានទឹក និងឧតុនិយម និង រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានផ្សេងៗគ្នា ស្ដីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេនេះ  ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម តម្រូវអោយម្ចាស់ដីបញ្ឈប់សកម្មភាព និង ត្រូវកាយថ្មទាំងអស់ចេញវិញ រួចត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ទើបថ្មីៗនេះ អភិបាលខេត្តកំពង់ចាម បានបង្ហោះវីដេអូសកម្មភាពកាយយកថ្មចេញពីទន្លេ ក្នុង ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖

"ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ"។

ក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណដល់សាធារណជន អ្នកសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាមដែលបានចាត់វិធានការបន្ទាន់ក្នុងការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមថែរក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្នុងន័យនេះ ក្រសួងនឹងបន្តតាមដានវិធានការកំណត់ដែលដាក់ចេញដោយរដ្ឋបាលខេត្តចំពោះភាគីម្ចាស់ដី។

ថ្មីពិត រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ 012 25 38 87






0 Comments:

Post a Comment