ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Monday, January 22, 2024

តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ :ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤  នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងមធ្យោបាយ សម្ភារៈ ក្នុងសកម្មភាពរបស់ ស.ស.យ.ក. នារយៈកាលកន្លងមក រហូតសម្រេចបានវឌ្ឍនភាពការងារជាបន្តបន្ទាប់។ជាមួយគ្នានេះ ឯកឧត្តម ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ស.ស.យ.ក. គ្រប់រូបឱ្យបន្តពង្រឹងនិងពង្រីករចនាសម្ព័ន្ធក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាឱ្យកាន់តែទូលំទូលាយ ដើម្បីជាមូលដ្ឋានក្នុងការពង្រីកសកម្មភាព ជំរុញចក្ខុវិស័យ និងបេសកកម្មរបស់ ស.ស.យ.ក. ក្នុងបុព្វហេតុសង្គមជាតិ និងយុវជនកម្ពុជា។សូមជម្រាបថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ សរុបប្រមាណ ៤០០ នាក់៕ dara

0 Comments:

Post a Comment