ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Wednesday, January 3, 2024

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែធ្នូ និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅភារកិច្ចបន្តខែមករាឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំជាមួយប្រធានមន្ទីរ-អង្គភាពជំនាញ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលើកទិសដៅភារកិច្ចបន្តក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់មន្ទីរវិស័យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ បន្ទាប់ពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនានាបានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំរួមគ្នាត្រួតពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយនូវចំណុចដែលខ្វះចន្លោះនោះរួចមក។

លោក ស្វាយ សំអ៊ាង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមគាំទ្រ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវាសាធារណៈបានល្អ និងបានកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានលេចជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តស្ទឹងត្រែងមានភាពរីកចម្រើន។ ដើម្បីបង្កើនការងារឱ្យកាន់តែមានភាពសកម្មជាងនេះទៅទៀតនោះ អភិបាលខេត្តបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។

លោក ស្វាយ សំអ៊ាង បានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅតាមក្រុង/ស្រុកនានាក្នុងខេត្តស្ទឹងត្រែង ពិសេសកិច្ចការចំពោះមុខអភិបាលខេត្តជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត ត្រូវត្រៀមរៀបចំពិធីអប់អរសាទរខួបលើកទី៤៥ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤) ដែលនឹងខិតជិតមកដល់នៅថ្ងៃខាងមុខ៕

0 Comments:

Post a Comment