ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Wednesday, January 3, 2024

សាខាកាកបាទកំពង់ធំ នាំយកអំណោយប្រគល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ៣គ្រួសារ នៅស្រុកសណ្តាន់

ចំនួនអ្នកទស្សនា: Views
(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាលេខាធិការដ្ឋានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោក កែវ ផល នាយកសាខាកបាទក្រហមកម្ពុជាខេត្ត ព្រះសង្ឃ មន្រ្តីសាខា លោកអភិបាលស្រុក សប្បុរសជន បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះចំនួន៣គ្រួសារ។

ហេតុការណ៍អគ្គិភ័យនេះកើតឡើងនាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បណ្ដាលមកពីភ្លើងចង្រ្កាន នៅចំណុចភូមិខ្មែរ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ 

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានបញ្ជាក់ថា ម្ចាស់ផ្ទះទី១ ឈ្មោះ សួន អ៉ីម ភេទស្រី អាយុ៤៥ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស៊ីប្រូស៉ីម៉ង់ ជញ្ជាំងក្ដារប្រដាប់ផ្ទះមួយគ្រឿង លុយ១លានរៀល ស្រូវចំនួន១៥បេ តុបាយ១គ្រឿង ឆេះអស់ទាំងស្រុង។

ម្ចាស់ផ្ទះទី២ឈ្មោះ សន ស៉ីន អាយុ៥៩ឆ្នាំ ឆេះផ្ទះមួយខ្នងទំហំ៩ម៉ែត្រ៦ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង ម៉ូតូសង់មួយគ្រឿង លុយចំនួន១០លានរៀលឆេះទាំងស្រុង។

ម្ចាស់ផ្ទះទី៣ឈ្មោះ សួន ស៉ីន អាយុ៥០ឆ្នាំ ផ្ទះទំហំ៩x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ក្រឿង ជញ្ជាំងក្ដារ រ៉ឺម៉កគោយន្ដមួយគ្រឿង ស្រូវចំនួន៩ ឆេះទាំងស្រុង។

លោកបានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋតែរងគ្រោះដោយបាតុភូតធម្មជាតិ។ ដូច្នេះហើយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមកប្រគល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ៣គ្រួសារ ដើម្បីឱ្យបានដោះស្រាយជីវភាពរស់នៅបានមួយកម្រិតផងដែរ។

លោក ជា វ៉ាន់ចាន់ បានផ្ដាំផ្ញើដល់បងប្អូនជាពលរដ្ឋត្រូវតែមានការយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នបំផុតព្រោះរដូវនេះជាទៅប្រាំង ជាពិសេសភ្លើងធូប ភ្លើងទៀន ភ្លើងចង្ក្រាន និងមុនទៅណាមកណាត្រូវតែបិទចរន្តអគ្គិសនី កុំឱ្យមានហានិភ័យការឆេះផ្ទះសម្បែង។ 

គួរបញ្ជាក់ថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលត្រូវផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយឆេះផ្ទះមាន៣ រួមមាន៖ អង្គរ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកបរិសុទ្ធ វិទ្យុ ឆ្នាំង កន្ទេល តង់ ឃីត និងថវិកាមួយចំនួន ព្រមទាំងមានការឧបត្ថម្ភពីព្រះសង្ឃ និងសប្បុរសជនជាច្រើនផងដែរ៕

0 Comments:

Post a Comment