ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Friday, January 26, 2024

ឯកឧត្តម ងួន រតនៈ ដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលស្ថានភាព ដែលជនខិលខូចរំលោភដីរដ្ឋក្នុងតំបន់ហាមឃាត់(តំបន់៣)

ចំនួនអ្នកទស្សនា: Views

     


 កំពង់ធំ: ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មួយរយៈពេលនេះ ដោយសង្កេតឃើញមានជនខិលខូចមួយចំនួន បាននាំគ្នារំលោភយកដីរដ្ឋមកធ្វើស្រូវប្រាំងនៅដីតំបន់៣ ដែលជាតំបន់ហាមឃាត់មិនគោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យអាស្រ័យផល ឬជីកប្រឡាយនៅលើកដីតំបន់នោះឡើយ ។

ដើម្បីចង់ដឹងពីជនខិលខូចដែលរំលោភបំពាន ទៅលើដីរដ្ឋយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងជំនាញចម្រុះ ចុះពិនិត្យទីតាំងដីនៅតំបន់៣ ដែលជនខិលខូចកំពុងតែរំលោភបំពានដី យកមកធ្វើស្រែប្រាំងចំនួន ១៦៣ហិកតានិង៧២អា ស្ថិតនៅតំបន់គោកព្រះ, តំបន់ខ្ទុម១ដើម និងតំបន់ស្នែងក្របី ស្ថិតនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ជាមួយគ្នានេះផងដែរឯកឧត្តម អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាឱ្យកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចុះតាមដានសកម្មភាពរបស់ជនខិលខូច ដែលមកធ្វើស្រូវប្រាំងនៅតំបន់ហាមឃាត់នេះ ដើម្បីស្វែងរកអនុវត្តន៍នីតិវិធីតាមផ្លូវច្បាប់ ។

គួរបញ្ជាក់ផងដែរថា ផ្ទៃដីដែលជនខិលខូចកំពុងតែទន្ទ្រាន រំលោភបំពានលើដីរដ្ឋ យកមកធ្វើជាកម្មសិទ្ធិនេះ មានចំនួន ១៦៣ហិកតា និង៧២អា ជីកប្រឡាយផ្ដាច់ផ្លូវដើម្បីយកទឹកទៅស្រោចស្រពស្រែប្រាំងរបស់ខ្លួន ៕ដោយស៊ុម វណ្ណា, ផ្សាយដោយ៖ កន ចំណាន

0 Comments:

Post a Comment