កំពង់ស្ពឺ: ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២0២៣ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឧបត្ថម្ភរង្វាន់ម៉ូតូ Honda Beat ម្នាក់ ១គ្រឿង ជូនដល់បេក្ខជនប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ (បាក់ឌុប) និទ្ទេស A ទាំង១៧រូប ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា លទ្ធផលដែលក្មួយៗទទួលបានក្នុងថ្ងៃនេះ បានបង្ហាញពីការតស៊ូ របស់ក្មួយៗរយៈពេលជាច្រើនឆ្នាំ ជាពិសេសគឺក្មូៗ បានបញ្ចេញអស់ពីសមត្ថភាពក្នុងការទទួលភាពជោគជ័យ ជូនដល់ក្រុមគ្រួសារ និងសង្គមជាតិ ។ ដូចនេះក្មួយៗត្រូវតែព្យាយាមរៀនសូត្របន្ថែមទៀត គឺត្រូវកំណត់តស៊ូក្នុងការរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីនាថ្ងៃអនាគត ។
ក្នុងឱកាសនោះដែរលោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺមាន មណ្ឌលប្រឡងសរុប ១១មណ្ឌល ស្មើនឹង២០៤បន្ទប់, បេក្ខជនមកប្រឡងសរុប ៤ ៩៨៤នាក់ ស្រី ២ ៦០៨នាក់ ដែលបែកចែកតាមប្រភេទបេក្ខជនដូចជា៖
*បេក្ខជនចំណេះទូទៅ សរុប ៤ ៤៦០នាក់ ស្រី ២ ៣៦០នាក់ ប្រឡងជាប់សរុប ៣ ៤៨១នាក់ ស្រី១ ៩៨៥ នាក់ ស្មើនឹង ៧៨.០៥ភាគរយ ស្រី៨៤.១១ភាគរយ ។
*បេក្ខជន ស្វ័យរិនចំណេះទូទៅ សរុប ៤៤០នាក់ ស្រី ២១១នាក់ ប្រឡងជាប់សរុប ២៥៦នាក់ ស្រី១៥០នាក់ ស្មើនឹង ៥៨.១៨ភាគរយ ស្រី៧១.០៩ភាគរយ ។
*បេក្ខជនបំពេញវិជ្ជា សរុប ៤០នាក់ ស្រី ១៨នាក់ ឡងជាប់សរុប ១០នាក់ ស្រី ៣នាក់ ស្មើនឹង២៥.០០ភាគរយ ស្រី១៦.៦៧ភាគរយ ។
*បេក្ខជនស្វ័យរិនបំពេញវិជ្ជា សរុប ៤៤នាក់ ស្រី ១៩នាក់ ប្រឡងជាប់សរុប ១៤នាក់ ស្រី១០ នាក់ ស្នើនឹង ៣១.៨២ភាគរយ ស្រី៥២.៦៣ភាគរយ ។
សរុបរួមបេក្ខជនប្រឡងជាប់ចំនួន ៣ ៧៦១នាក់ ស្រី ២ ១៤៨នាក់ ស្មើនឹង ៧៥.៤៦ភាគរយ ស្រី ៨២.៣៦ភាគរយ ។
ប្រធានមន្ទីរអប់រំ បានបញ្ជាក់ថា សម្រាប់បេក្ខជនប្រឡងជាប់តាមនិទ្ទេស គឺនិទ្ទេស A មានចំនួន ១៧នាក់ ស្រី ១១នាក់, និទ្ទេស B ចំនួន ១៨១នាក់ ស្រី ១១៨នាក់, និទ្ទេស C ចំនួន ៦៨៤នាក់ ស្រី ៤៤១នាក់, និទ្ទេស D ចំនួន ១៤១០នាក់ ស្រី ៨៦១នាក់ និងនិទ្ទេស E ចំនួន ១ ៤៦៩នាក់ ស្រី ៧១៧នាក់ ៕ដោយ លឹម សាន្ត, ផ្សាយដោយ៖ dara
No comments: