ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Thursday, December 7, 2023

ព្រះរាជអាជ្ញាខេត្តបាត់ដំបង បញ្ជាឱ្យចុះស៊ើបអង្កេត ផ្ទះដែលត្រូវអាររំលំ ព្រោះទំនាស់ដីធ្លី

ចំនួនអ្នកទស្សនា: Views

 

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាឱ្យព្រះរាជអាជ្ញារងនិងសមត្ថកិច្ច ចុះស៊ើបអង្កេតផ្ទាល់ដល់ទីតាំងផ្ទះ១ខ្នង ដែលត្រូវភាគីម្ខាងនៃគូរទំនាស់ដីធ្លីបាននាំគ្នាយករណារទៅអារសសរផ្ទះបណ្តាលអោយរំលំរាបដល់ដី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិតំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោកយាយ ពត ជា អាយុ៧០ឆ្នាំ និងតា ស៊ិន រុំ អាយុ៧៥ឆ្នាំ ជាម្ចាស់ផ្ទះកើតហេតុ បានអោយដឹងថា ដីដែលគាត់សង់ផ្ទះនោះ កំពុងមានទំនាស់ជាមួយ ឈ្មោះ ហែម ហិម រស់នៅភូមិអំបែងថ្ងៃ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយវិវាទដីនេះ សាលាខេត្តបាត់ដំបងកំពុងដោះស្រាយនៅឡើយ។

ថ្មីពិត រង់ចាំបំភ្លឺជូនភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ 012 25 38 87។






0 Comments:

Post a Comment