ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញជាអធិបតីក្នុង "ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ" នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករងអន្តោប្រវេសន៍ និងលោកប្រធាននាយកដ្ឋាន។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះធ្វេីឡេីងដេីម្បីបង្កេីនមត្ថភាពចំណេះដឹង ជំនាញបន្ថែម ជូនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ សម្រាប់យកទៅអនុវត្តការងារស៊េីបអង្កេត ស្រាវជ្រាវ ការឃាត់ខ្លួន កសាងសំណុំរឿង ឲ្យត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ និងជាពិសេសបំពេញជានីតិសម្បទានគរបាលយុត្តិធម៌ឲ្យបានពេញលេញ។
ជាមួយគ្នានេះ ឯកឧត្តម អគ្គនាយក ក៏បានណែនាំ ដល់សិក្ខាកាមទាំងអស់ត្រូវគោរពពេលម៉ោងសិក្សា និងមានវន័យក្នុងម៉ោងសិក្សា និងត្រូវត្រង់ត្រាប់ស្ដាប់រាល់ការបង្ហាត់បង្រៀនរបស់គ្រូឧទ្ទេស។
នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសនាម ដែលបានឆ្លៀតឱកាសមកជួយបណ្ដុះបណ្ដាល ជាពិសេសចែករំលែកបទពិសោធន៍ល្អៗ ជូនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍នាពេលនេះ។
វគ្គបណ្ដុះបណ្ដាលនេះ មានរយ:ពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ ១០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុប ៩៣ នាក់ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
0 Comments:
Post a Comment