ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Friday, October 27, 2023

ម្តាយនិងកុមារីរងគ្រោះ ដោយការ បៀតបៀនផ្លូវភេទ និង ប៉ុនប៉ងរំលោភ អំពាវនាវ សុំអោយតុលាការខេត្តកំពង់ធំ និងថ្នាក់ដឹកនាំជួយរកយុត្តិធម៌

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ធំ៖ កុមារីរងគ្រោះ និង ក្រុមគ្រួសារ ដោយការបៀតបៀនផ្លូវភេទ និង ប៉ុនប៉ងរំលោភសេពសន្ថវៈ សូមអំពាវនាវដល់ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា និង ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត សូមមេត្តាជួយរកយុត្តិធម៌ដល់កូនស្រីគាត់ ដែលមិនទាន់គ្រប់អាយុផង ត្រូវគេរំលោភបំពានរាងកាយយ៉ាងធ្ងន់ធ្ងរ ដោយអាង ទឹកប្រាក់ និង បក្ខពួកជាមន្ត្រីនគរបាលស្រុកប្រាសាទបាល័ង្គ។


កុមារីរងគ្រោះ ឈ្មោះ ស ដ អាយុ១៤ឆ្នាំ រស់នៅភូមិក្រយាខាងត្បូង ឃុំក្រយា ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ បានអោយដឹងថា នៅវេលាម៉ោង៧ជាង យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ថ្ងៃកើតហេតុ ម្ដាយរបស់ខ្លួន បានប្រើអោយទៅសុំម្អមពីផ្ទះ ជនសង្ស័យឈ្មោះ បៀង បាល់ ដែលរស់នៅជិតគ្នា ដើម្បីយកមកបង់សម្លរ។ នៅពេលនោះ ក្មេងស្រីបានដើរទៅផ្ទះជនសង្ស័យ ក៏បានជួបនិងប្រាប់ប្រពន្ធជនសង្ស័យថា មីងម៉ាក់ឲ្យសុំម្អមមួយសម្លរ បន្ទាប់មកប្រពន្ធជនសង្ស័យបានហុចពិលឱ្យ ក្មេងស្រីរងគ្រោះមួយ ដើម្បីយកទៅបញ្ចាំងបេះម្អម។

ក្រោយពីកុមារីរងគ្រោះបេះម្អមបានរួចហើយ ក៏ដើរត្រឡប់មកវិញ ពេលនោះ ក៏ជួបជាមួយជនសង្ស័យឈ្មោះ បៀង បាល់ ស្លៀកតែក្រម៉ា បានស្រែកសួរថា មីអូន បើទូរសព្ទពូជាប់រឿងអាសអាភាសចឹង យើងអាចលុបចោលបានដែរឬទេ?   ពេលនោះក្មេងស្រីរងគ្រោះក៏បានជួយមើល រួចប្រាប់ទៅជនសង្ស័យវិញថា  លប់មិនបានទេពូ ព្រោះវាជាប់នៅក្នុង កម្មវិធី google។

កុមារីរងគ្រោះបានបន្តឲ្យដឹងទៀតថា បន្ទាប់ មក ជនសង្ស័យ ក៏បានដោះក្រមាដែលខ្លួនស្លៀកចេញ សល់តែខ្លួនទទេ (មិនមានស្លៀកលីអូទេ) ហើយចាប់ផ្ដើមធ្វើសកម្មភាព យកដៃរិតករ ចាប់អោប ធ្វើសកម្មភាពផ្សេងៗទៅលើរាងកាយក្មេងស្រីរងគ្រោះ ក៏ប៉ុន្តែក្មេងស្រីរងគ្រោះខិតខំរើបម្រាស់រហូតបានរួចផុត ហើយរត់មកជួបក្មេងស្រីៗពីរនាក់ទៀត រួចបាននិយាយប្រាប់ថា ពូបាល់ ចង់ចាប់រំលោភខ្លួន ទើបបាននាំគ្នារត់មកប្រាប់ម្ដាយនៅឯផ្ទះតែម្ដងទៅ។

នៅពេលក្មេងស្រីរងគ្រោះនាំគ្នាទាំងបីនាក់ រត់មកដល់ផ្ទះហើយប្រាប់ម្ដាយភ្លាមនោះ ជនសង្ស័យឈ្មោះបៀរបាល់ ក៏បានរត់មកសួរធ្វើពើថា មានរឿងអ្វីកើតឡើង ក្រោយពីបានឮសំណួររបស់ជនសង្ស័យបានសួរ យ៉ាងដូច្នេះ ក្មេងស្រីរងគ្រោះក៏បានឆ្លើយតបទៅវិញភ្លាមថា ពូធ្វើអ្វីដឹងខ្លួនឯងហើយកុំមកសួរធ្វើពើអី ពូធ្វើអ្វីខ្លះមកលើខ្ញុំអម្បាញ់មិញ។

ឈ្មោះ ហុង វិច្ចរា ដែលត្រូវជាម្ដាយកុមារីរងគ្រោះ បានរៀបរាប់ថា ក្រោយកើតហេតុ គាត់បានទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រយា និង បន្តទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអោយជួយរកយុត្តិធម៌ដល់កូនស្រីរបស់គាត់ ប៉ុន្តែ មិនទទួលបានផលទេ ដោយភាគីជនសង្ស័យពុំព្រមទទួលកំហុសដែលខ្លួនបានប្រព្រឹត្ត តែសុំសងសំណងជាទឹកប្រាក់ ១លានរៀល បើទទួលយកបានក៏យកទៅ បើយកមិនបានទេ អញ្ជើញដល់ណាខ្លួនទៅតាមក្រោយ។

ម្តាយកុមារីរងគ្រោះបញ្ជាក់បន្ថែមថា ជនសង្ស័យជាអ្នកមានប្រាក់ មានខ្សែ មានញាតិបក្ខពួកជាមន្ត្រីនគរបាលស្រុកកើតហេតុនោះ ដូច្នេះមិនសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ទេ ទើបនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ គាត់បានទៅប្តឹងនៅ ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពី លោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងទទួលផែនយេនឌ័រ ការពារអនីតិថិជន។ ជនសង្ស័យព្រមផ្តល់សំណង ចំនួន $១,០០០ បញ្ចប់រឿង តែគាត់មិនព្រមយក ទើបត្រូវបញ្ជូនសំណុំរឿងទៅតុលាការ។

លោកស្រី កង កូយ ស្នងការរង បានឱ្យ ថ្មីពិត ដឹងថា គាត់បានចារអោយកូនចៅបញ្ជួនសំណុំរឿងនេះទៅតុលាការហើយ។

ម្ដាយកុមារីរងគ្រោះ សូមអំពាវនាវដល់ ឯកឧត្តមព្រះរាជអាជ្ញា និងប្រធានសាលាដំបូងខេត្តកំពង់ធំ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត សូមមេត្តាជួយរកយុត្តិធម៌ដល់កូនស្រីគាត់ ដែលមិនទាន់គ្រប់អាយុផង ត្រូវគេរំលោភបំពានរាងកាយយ៉ាងធ្ងន់ធ្ងរ អាងបក្ខពួក និង ទឹកប្រាក់៕ ដោយ ថ្មីពិតកំពង់ធំ

0 Comments:

Post a Comment