គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោកជំទាវមេធាវី តាំង ស៊ីនហុង ថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ដែលបានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខសពលោកឪពុក

ភ្នំពេញ៖ នាងខ្ញុំ និងក្រុមគ្រួសារ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សមានចិត្តដ៏សែនថ្លៃថ្លារបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ដែលបានផ្ញើ សារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ នៃការបាត់បង់លោកឪពុកជាទីគោរពរបស់នាងខ្ញុំ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

នាងខ្ញុំសូមកោតសរសើរ និងគោរពអរគុណប្រកបដោយមោទកភាពបំផុតចំពោះ ឯកឧត្តមប្រធាន និង លោកជំទាវ ដែលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់ សហការី និងបងប្អូនសហភាតានានា ជាពិសេស គ្រួសារនាងខ្ញុំពេលនេះ។

នាងខ្ញុំនិងក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្ដមប្រធាន និង លោកជំទាវ ក្រុមគ្រួសារ ព្រមទាំងសូមប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏🇰🇭🇰🇭🇰🇭



No comments:

Powered by Blogger.