ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Wednesday, August 16, 2023

ឯកឧត្តម ថាំង ប៊ុនសុង ផ្ញើសារគោរពជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧៣ ឈានចូល ៧៤វស្សា

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ថាំង ប៊ុនសុង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ សូមផ្ញើសារគោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សមាជិកគណះអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស និង ជ័យមង្គល នៃថ្ងៃខួបកំណើតគម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ។

ឯកឧត្តម ថាំង ប៊ុនសុង សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ដែលតែងខិតខំបំពេញការងារប្រកបដោយភាពឈ្លៀសវៃ និងប៉ិនប្រសប់ ក្នុងការដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានធ្វើឱ្យលទ្ធផលបោះឆ្នោតកើនឡើងជាលំដាប់ ជាពិសេស ការដឹកនាំ ទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមពង្រឹង នីតិរដ្ឋ សិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងការអភិវឌ្ឍ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។

ឯកឧត្តម ថាំង ប៊ុនសុង សូមប្រណម្យអញ្ជលីបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាទាំងមួយម៉ឺនលោកធាតុ  ព្រមទាំង វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ សូមឈ្នះអស់មារសត្រូវគ្រប់ទិសទី ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមដឹកនាំ ថែរក្សាសន្តិភាព អភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើន រុងរឿងបន្ថែមទៀត។

ទីបញ្ចប់ ឯកឧត្តម សូមគោរពជូនពរ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយព្រះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។







0 Comments:

Post a Comment