ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, August 8, 2023

លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ចុះសួរសុខទុក្ខ និង នាំអំណោយសង្គ្រោះពីរដ្ឋបាលខេត្ត ជូនជនរងគ្រោះជំនន់ទឹកភ្លៀង២១គ្រួសារ នៅស្រុកឆ្លូង

ចំនួនអ្នកទស្សនា: Views


ក្រចេះ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅចុងខែកក្កដា និងដើមខែសីហានេះ បានបង្កឲ្យមានការជនលិចលំនៅឋានរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំមួយចំនួន នៅស្រុកឆ្លូង ខេត្តក្រចេះ ។

ជាក់ស្ដែង នៅថ្ងៃទី៧ ខែ សីហា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយ លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននាំយកអំណោយសង្គ្រោះពីរដ្ឋបាលខេត្ត ចែកជូនគ្រួសាររងគ្រោះទឹកជំនន់ទឹកភ្លៀង ២១គ្រួសារ ក្នុងនោះ គ្រួសារជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ១៥គ្រួសារ និងគ្រួសារស្រ្តីមានផ្ទៃពោះ ៦គ្រួសារ នៅភូមិបល្លង្គ័ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយនាពេលនោះ លោក គង់ គឹមនី អភិបាលរងខេត្ត បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងឯកឧត្តមអភិបាលខេត្ត ចំពោះបងប្អូនដែលបាននឹងកំពុងទទួលរងគ្រោះពីជំនន់ទឹកភ្លៀង ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសកុមារតូច និងស្ត្រីមានផ្ទៃពោះជាដើម ។

លោកបន្តថា ជាការឆ្លើយតបនូវគ្រោះមហន្តរាយជាបន្ទាន់ អាជ្ញាធរខេត្ត-ស្រុក និងឃុំ បាននិងកំពុងបន្តនាំយកស្បៀង និងថវិការមកប្រគល់ជូនដល់មុខសញ្ញារងគ្រោះ និងងាយរងគ្រោះ ដោយមិនគិតថាមូលដ្ឋានបងប្អូននៅទីណានោះទេ គឺមិនព្រងើយកន្តើយ ទុកចោលឲ្យបងប្អូនរស់នៅដោយឯកកោ និងអត់អាហារនោះដែរ សុខទុក្ខបងប្អូន គឺជាក្តីកង្វល់របស់អាជ្ញាធរ ហើយត្រូវចាំថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាគ្រប់ពេលវេលា ។

លោក គង់ គឹមនី ក៏បានស្នើសុំឲ្យបងប្អូនត្រូវរស់នៅដោយអនាម័យ និងការប្រុងប្រយ័ត្នអំពីស្ថាភាពទឹក និងសត្វល្អិតមានពិស ជាពិសេសកុមារតូចៗ និងស្រ្តីមានផ្ទៃពោះ ដែរប្រឈមនិងបញ្ហាសុខភាព និងបានណែនាំដល់អាជ្ញាធរ បន្តយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ជាពិសេស ស្ត្រីមានផ្ទៃពោះ ដើម្បីត្រៀមលក្ខណៈជួយពួកគាត់ឲ្យបានឆ្លងទន្លេ ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ។ ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យនិងឆ្មប បានណែនាំដល់ប្រជាពលរដ្ឋ និងស្ត្រីមានផ្ទៃពោះ ឲ្យយល់ដឹងពីរបៀថែរក្សាសុខភាព និងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ កំឡុងពេលទឹកជំនន់នេះ ។

សូមបញ្ជាក់ថា ដែលអំណោយបានប្រគល់ជូននាពេលនោះរួមមាន ៖ -អង្គរ ២៥គ្រ.ក , មី ១កេះ , ត្រីខ ១យួរ , នំកន្ទក់សម្រាប់កុមារ ១ប្រអប់ , តង់ ១ , មុងជ្រលក់ថ្នាំ ៣ ,ធុងទឹកសុទ្ធ២០លីត្រ ១ធុង , កានដាក់ទឹកចំនុះ២០លីត្រ ៤កាន , ធុងចម្រុះទឹក ១សម្រាប់ និងថ្នាំបន្សុតទឹក ,សាប៊ូលាងដៃ ៤ដុំ, សាប៊ូដ្សខ្លួន ៨ដុំ , សាប៊ូបោកខោអាវ ១កញ្ចប់ , ថ្នាំដុសធ្មេង១ដុំ , សម្លីអនាម័យស្ត្រី ២ដុំ ,កន្សែង ១ និង ថវិកា ៥០.០០០រៀល ៕









0 Comments:

Post a Comment