លោក ម៉ា ឈឿន ចុះជួបពលរដ្ឋឃុំត្រពាំងគរ១,០០០នាក់ ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
(កំពង់ចាម)៖ លោក ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមដំណើរជាមួយប្រធានអនុប្រធានក្រុមការងារគណបក្សស្រុកជើងព្រៃ ចុះជួបប្រជាពលរដ្ឋនៅឃុំត្រពាំងគរចំនួន១,០០០នាក់ ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧។
ពិធីនេះធ្វើឡើងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅបរិវេណវត្តស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ា ឈឿន បានណែនាំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគា្ន និងទៅឲ្យបានទាន់ពេលវេលាដែល គ.ជ.ប បានកំណត់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីការពារសន្តិភាព សេរីភាព និងការអភិវឌ្ឍ៕
No comments: