ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Saturday, July 15, 2023

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ចុះមូលដ្ឋានស្រុករវៀង ចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

(ព្រះវិហារ)៖ លោក ពឹង ទ្រីដា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុករវៀង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមទម ឃុំរីករាយ ឃុំរបៀប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅតាមភូមិមួយចំនួន នៃឃុំរមទម ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោត ឱ្យត្រឹមត្រូវក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។ 

 នៅក្នុងឱកាសនោះ លោក ពឹង ទ្រីដា បានថ្លែងថា ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត​មួយសន្លឹកជាការគាំទ្រ គណបក្សប្រជាជនកម្ពុជាមួយសំឡេង ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានអំពាវនាវឱ្យសមាជិកគណបក្សអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ជាពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមាន​លេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។ 

 លោកក៏បានក្រើនរំលឹកដល់សមាជិកគណបក្សឱ្យត្រៀម​ឯកសារបម្រើឱ្យការបោះឆ្នោត ពោលគឺអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរឱ្យបានរួចរាល់។ ប្រសិនបើមានការបាត់បង់ ឬខូចខាត ត្រូវទាក់ទងទៅកាន់មេភូមិ​នៅក្នុងមូលដ្ឋាន​របស់ខ្លួន ដើម្បីសម្របសម្រួលធ្វើឯកសារ បញ្ជាក់អត្តសញ្ញាណ (ឯ.អ) ដើម្បីអាចបោះឆ្នោតបាន។ ជាមួយគ្នានេះលោក ពឹង ទ្រីដា ក៏បានថ្លែងជម្រាបដល់សមាជិក​គណបក្សទាំងអស់ ឱ្យបានយល់ដឹង ពីសេចក្តីប្រកាសព័ត៌មានថ្មី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមកុំឱ្យលង់ជឿ ចាញ់បោកទង្វើទុច្ចរិត​របស់បុគ្គលទាំងឡាយណា ដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត ឬធ្វើឱ្យមានការភាន់ច្រឡំ​នាំឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោត ដែលជាទង្វើមានចេតនាបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ បំពានសិទ្ធិប្រជាពលរដ្ឋ និងជាបទល្មើសព្រហ្មទណ្ឌ។ 

 ជាមួយនឹងសកម្មភាពក្រុមការងារចុះសំណេះសំណាលតាមខ្នងផ្ទះជាមួយប្រជាពលរដ្ឋ និងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ លោក ពឹង ទ្រីដា ថ្លែងថាប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងគូសសន្លឹកឆ្នោត បានត្រឹមត្រូវល្អ ព្រមទាំងបានប្តេជ្ញាទៅបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាខាងមុខគ្រប់ៗគ្នា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ​លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕


0 Comments:

Post a Comment