ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញសំណេះសំណាលសមាជិកបក្សប្រជាជនកម្ពុជា ជាង១០០០នាក់ នៅឃុំរវៀង និង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង
ខេត្តតាកែវ៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងជាបេក្ខជនតំណាងរាស្រ្តនីតិកាលទី៧របស់ គណបក្សប្រជាជនកម្ពុជាមណ្ឌលតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងភូមិចារ ឃុំរវៀង ចំនួន ៦០៨នាក់ និងភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ចំនួន៦៥០នាក់ ក្នុង ស្រុកសំរោង ខេត្តតាកែវ នាព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ យើងនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ រូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ គឺ គូសអោយត្រូវ ដើម្បីបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បង្កើតដោយប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន ៕
No comments: