ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៣
កែវ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សមាជិកគណះអចិន្ត្រៃយ៍គណះកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់មណ្ឌលខេត្តតាកែវ នៅទីស្នាក់ការគណបក្សខេត្តតាកែវ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋាន ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និង ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលស្រុក ក្រុង លោក លោកស្រី មេឃុំ ចៅសង្កាត់ និងសមាជិកា សមាជិការគណបក្ស ប្រមាណជិត ២០០០នាក់៕
No comments: