អបអរសាទរ ឯកឧត្តម លី សីហា ដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍»
បន្ទាយមានជ័យ៖ សូមចូលរួមអបអរសាទរ ឯកឧត្តម លី សីហា ដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍» ដោយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃ០១ ខែឧសភា ២០២៣ ក្នុងពិធីបុណ្យសម្ពោធឆ្លងព្រះវិហារថ្មី និងកាត់ឬសសីមា វត្តប្រាសាទស្រះកណ្តាល (ខ្ទាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ការផ្តល់គ្រឿងឥស្សរិយយសនេះ ពិតជាសាកសម្យ ជាការតបស្នង ចំពោះស្នាដៃការងារ បម្រើជាតិ ប្រជាជន និង ការបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើន ចូលរួមកសាងសមិទ្ធិផលបម្រើវិស័យសាសនា និង សាធារណៈជនទូទៅ។
សូមជូនពរ ឯកឧត្តម និងលោកជំទាវ បុត្រី សូមជួបតែសេចក្តីសុខ ចម្រើន មានសុខភាពល្អបរិបូរណ៍ និង សូមទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
No comments: