គេហទំព័រ ព័ត៌មានថ្មីពិត
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

  • Home
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សេដ្ឋកិច្ច
    • សន្តិសុខសង្គម
    • សុខភាព
    • ព័ត៌មានវិទ្យា
    • ទេសចរណ៍
    • ជីវិត្តកំសាន្ត

    បណ្ឌិត ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលប្រៀបបានទៅនឹងមាតាបិតា ដែលតែងខិតខំបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យកូនៗមានគ្រួសារកក់ក្តៅ ព្រមជាមួយនឹងឱកាសចម្រុងចម្រើនផ្នែកជីវភាព

    www.thmeypit.news May 15, 2023 ព័ត៌មានជាតិ

     

    (ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលប្រៀបបានទៅនឹងមាតាបិតា ដែលតែងខិតខំបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យកូនៗមានគ្រួសារកក់ក្តៅ និងសុខដុមរមនា ព្រមជាមួយនឹងឱកាសចម្រុងចម្រើនផ្នែកជីវភាព។

    ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែក នៃរោងចក្រ-សហគ្រាស នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នាសាលមហោស្រពកោះពេជ្រ។

    លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងទិសដៅនេះ, រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ, យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ-និយោជិត និងនិយោជកទាំងអស់ តាមរយៈការធានានូវបរិស្ថានអំណោយផលនៃសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការផ្តល់នូវការគាំទ្រលើកទឹកចិត្តដល់វិស័យឯកជនតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវវឌ្ឍនភាពកាន់តែប្រសើរជូនសង្គមជាតិ និងការបង្កើតឱកាសការងារល្អៗកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះ សូមវិនិយោគិនបន្តជឿទុកចិត្តលើកម្ពុជា និងបន្តពង្រឹងសក្តានុពលដើម្បីទាញយកផលប្រយោជន៍ពីបរិយាកាសប្រកបដោយភាពអនុគ្រោះសម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគដ៏សម្បូរបែប។

    ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត សូមយកឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៧០ ព្រះវស្សា យាងចូល៧១ ព្រះវស្សា ថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ចំពោះព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលមាំមួន ខ្លំាងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ត្រជាក់ត្រជុំសុខដុមរមនាដល់ប្រជានុរាស្ត្រ ព្រមទាំងភាពសម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿងរបស់មាតុភូមិអង្គរជាទីសេ្នហានៃយើង។

    លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមកោតសរសើរបងប្អូនជាប្រធានរដ្ឋបាល និងប្រធានផ្នែក នៅតាមបណ្តារោងចក្រ-សហគ្រាសក្នុងរាជធានីភ្នំពេញ ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រោងចក្រ-សហគ្រាស និងចំពោះការរួមចំណែកក្នុងការធានាបាននូវនិរន្តរភាពនៃផលិតកម្ម និងអាជីវកម្មរបស់រោងចក្រ-សហគ្រាស ព្រមទាំងភាពសុខដុមរមនារវាងកម្មករ-និយោជិត និងនិយោជក ក្នុងរយៈកាលកន្លងមក ជាពិសេសការរួមចំណែកក្នុងការថែរក្សាលំនឹងស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលគ្រោះអាសន្ននៃវិបត្តិកូវីដ១៩ ដែលពិតជាបានបង្ហាញអំពីជំនឿទុកចិត្តលើការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

    ទន្ទឹមនឹងនេះលោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ប្រធានរដ្ឋបាល និងប្រធានផ្នែក គឺជាជនបង្គោល និងជាស្ពានក្នុងការផ្សារភ្ជាប់ទៅនឹងកម្មករ-និយោជិត ដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធផលក្នុងវិស័យការងារ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយជូនកម្មករ-និយោជិត សំដៅធានាបាននូវការលើកកម្ពស់ផ្នែកជីវភាព, សុខុមាលភាព និងនិរន្តរភាពអាជីពការងាររបស់កម្មករ-និយោជិតយើង។

    មួយវិញទៀត ប្រធានរដ្ឋបាល និងប្រធានផ្នែក ក៏ជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយនឹងអាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវកាតព្វកិច្ចនានា ដែលមានចែងក្នុងច្បាប់ និងបទដ្ឋានគតិយុត្តនានាក្នុងវិស័យការងារ បម្រើឱ្យការការពារផលប្រយោជន៍ដោយស្មើភាពចំពោះមុខច្បាប់សម្រាប់កម្មករ-និយោជិត, និយោជក និងគ្រប់ភាគីពាក់ព័ន្ធ៕

    Share This
    Facebook Twitter telegram
    ព័ត៌មានជាតិ

    No comments:

    Subscribe to: Post Comments ( Atom )

    Total Pageviews

    Popular Posts

    •            សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ជួបសម្តែងការគួរសម
      សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ជួបសម្តែងការគួរសម
    •      ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ស្ពានជាប្រវត្តិសាស្ត្រឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងបើកដំណើរឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
      ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ស្ពានជាប្រវត្តិសាស្ត្រឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងបើកដំណើរឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
    •   លោកស្រី ឱ វណ្ណឌីន ជំរុញដល់អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ សហការរួមគ្នា ទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា
      លោកស្រី ឱ វណ្ណឌីន ជំរុញដល់អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ សហការរួមគ្នា ទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា
    • ព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ធិត អញ្ជើញសម្ពោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត
      ព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ធិត អញ្ជើញសម្ពោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត
    •    ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈ​កម្មាធិការ​កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា
      ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈ​កម្មាធិការ​កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា
    • ប្រធានសមាគមរាជសីហ៍ ដឹកនាំសមាជិក៥០នាក់ ចូលរួមពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តប្រាសាទនាងខ្មៅ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត
      ប្រធានសមាគមរាជសីហ៍ ដឹកនាំសមាជិក៥០នាក់ ចូលរួមពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តប្រាសាទនាងខ្មៅ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត
    •     អភិបាលខេត្តពោធិ៍សាត់៖ «រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដែលក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដ៏សំខាន់ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រជាជន យើងមានសុខុមាលភាពល្អ»
      អភិបាលខេត្តពោធិ៍សាត់៖ «រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដែលក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដ៏សំខាន់ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រជាជន យើងមានសុខុមាលភាពល្អ»
    • ពីធីបេីកវគ្គ​ និងឧទ្ទេសនាមឯកសារបំពាក់បំប៉នការងារចាត់តាំងរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ជូនដល់មន្ត្រីគណបក្សខេត្តកំពង់ធំ​
    •    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបង់ក្លាដេស ជួបសម្តែងការគួរសម
      សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបង់ក្លាដេស ជួបសម្តែងការគួរសម
    • អភិបាលខេត្តកណ្ដាល ប្រគល់ប្លង់រឹងជិត២ពាន់បណ្ណជូនពលរដ្ឋចំនួន២ភូមិ ក្នុងឃុំកោះរះ ស្រុកល្វាឯម
      អភិបាលខេត្តកណ្ដាល ប្រគល់ប្លង់រឹងជិត២ពាន់បណ្ណជូនពលរដ្ឋចំនួន២ភូមិ ក្នុងឃុំកោះរះ ស្រុកល្វាឯម

    Blog Archive

    Created By Blogging | Distributed By Gooyaa
    Powered by Blogger.