ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, May 16, 2023

ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងបន្ថែមការពារសន្ដិសុខ សុវត្ថិភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងព្រឹត្ដិការណ៍បិទកីឡាស៊ីហ្គេម

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣

ខណៈកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ ទាំងក្នុង និងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំងត្រូវបន្ថែមការងារពង្រឹងសន្ដិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការ ណ៍នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដំណើរការទៅដោយរលូន និងទទួលជោគជ័យជូនជាតិ ។

​ឯកឧត្តម ឃួង ស្រេង បានជំរុញបន្ថែមលើការងារពង្រឹងសន្ដិសុខបែបនេះ ខណៈឯកឧត្តម បានកោះប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័កព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ឧសភាឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។​

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ចការងារការពារសន្តិសុខ ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ក្នុងនាមអាជ្ញាធរ មានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ បើទោះបីកាលពីថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡានេះ យើងទទួលបានជោគជ័យ និងទទួលបានការកោត សរសើរពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក៏ដោយ ។

បន្ថែមពីនេះសម្រាប់ការរៀបចំផ្សាយបន្តផ្ទាល់ព្រឹត្តិ ការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ទាំង៧ទីតាំង ក៏ត្រូវតែរៀបចំឡើងឱ្យកាន់តែល្អជាងមុន ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្តទាំងអស់គ្នា ។ កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់ ទាំងក្នុង និងក្រៅពហុកីឡ ដ្ឋានជាតិមរតកតេជោនេះផងដែរ ដោយសារតែមានប្រជាពលរដ្ឋបានទៅចូលរួមទស្សនាលើសពីការកំណត់ ដែលអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមទុកជាមុនឱ្យរួចរាល់។

លោកឧត្ដមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា កាលពីថ្ងៃបើកកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ដោយនៅខាងក្នុង កំណត់ត្រឹម៥ម៉ឺននាក់ ឡើងដល់ប្រមាណ៦ម៉ឺននាក់ ខាងក្រៅស្តាតប្រមាណ២ម៉ឺននាក់ទៀត សរុបប្រមាណ៨ម៉ឺននាក់។ តែសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២នេះ អាចនឹងមានអ្នកចូលរួមច្រើនជាងពេលបើក ។ ដូច្នេះទេយើងត្រូវតែពង្រឹងបន្ថែម ទៅតាមការណែនាំរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ទាំងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីឱ្យព្រឹត្តិការណ៍នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ដំណើរការទៅដោយរលូន និងទទួលជោគជ័យ ជូនប្រទេសជាតិរបស់យើង។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ ៕

0 Comments:

Post a Comment