ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Wednesday, February 22, 2023

ឯកឧត្តម ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌ និងប្រធានផ្សាររដ្ឋទាំងអស់នៅរាជធានី បន្ដចុះត្រួតពិនិត្យការមិនយកលុយពីអាជីវករលក់តាមកញ្ច្រែង និងការបញ្ចុះតម្លៃទឹកភ្លើងនៅតាមទីផ្សារ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសប្រធានផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ បន្ដចុះ ត្រូវពិនិត្យឡើងវិញ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែង និងការ បញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានាឱ្យបានល្អ នៅក្នុងរាជធានីភ្នំពេញ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល។


ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះនៅរសៀលថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈឯកឧត្តមកោះប្រជុំជាបន្ទាន់ជាមួយប្រធានផ្សារ និងចៅហ្វាយខណ្ឌទាំង១៤ ស្ដីពីការប្រើប្រាស់ទឹក-ភ្លើង ក្នុងផ្សាររដ្ឋ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ជាមួយអាជីវករផ្សារនានារបស់រដ្ឋទាំង២៥នៅរាជធានី។

ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ពិសេសប្រធានគណៈកម្មការផ្សារ ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងគុណភាពបន្លែ ត្រីសាច់ ទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ទាំងអ្នកលក់ដូរតាមតូប និងអ្នកលក់ដូរតាមកញ្ច្រែងជាដើម ។ ពោលគឺនៅពេលពួកគាត់មានបញ្ហាលំបាកអ្វីមួយ យើងត្រូវជួយពួកគាត់ដោយមិនត្រូវទុកពួកគាត់ណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារទាំងអស់ ដាច់ខាតមិនត្រូវប្រើអំពើហិង្សា ជាមួយបងប្អូនអាជីវករនោះទេ ប៉ុន្តែជុំវិញផ្សារត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ល្អ។

បងប្អូនអាជីវករ លក់តាមកញ្ច្រែង ល្អី ត្រូវបានយកចិត្តទុកដាក់ ដោយរាជរដ្ឋាភិបាល ហើយកន្លងមក យើងក៏ធ្លាប់បានប្រគល់អំណោយជូនពួកគាត់ជារឿយៗថែមទៀតផង។ គ្មានរឿងអីដែលយើងត្រូវជេរប្រមាថពួកគាត់នោះទេ។ តែត្រូវប្រើប្រាស់ពាក្យសម្ដី ឱ្យបានសមរម្យជាមួយពួកគាត់ ព្រោះពួកគាត់ក៏ជាប្រជាពលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន ដែរ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បញ្ជាក់ផងដែរថា ការធ្វើអាជីវកម្មទឹក ភ្លើង នៅក្នុងទីផ្សារ ត្រូវពិនិត្យមើលឡើងវិញ ដាច់ខាតមិនអនុញ្ញាតឱ្យមានការធ្វើអាជីវកម្មលក់ទឹក ភ្លើងនៅក្នុងផ្សារ យកតម្លៃលើសពីតម្លៃកំណត់របស់រាជរដ្ឋាភិបាលនោះទេ។ ការងារនេះទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារត្រូវពិនិត្យឱ្យបានហ្មត់ចត់ និងកែតម្រូវឡើងវិញ ដោយសារថា វាមិនទាន់ហួសពេលនោះទេ។

ឯកឧត្តមបញ្ជាក់ថា នៅក្នុងផ្សារ ជុំវិញផ្សារត្រូវតែមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ការលក់ដូរមិនត្រូវបានហាមឃាត់នោះទេ តែត្រូវតែស្អាតនិងមានសណ្ដាប់ធ្នាប់ និងគ្មានអ្នកយកលុយគេ តែមិនត្រូវគ្មានអ្នកសម្អាតនោះទេ ៕ដោយសួស សំរិត







0 Comments:

Post a Comment