ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, February 14, 2023

ឯកឧត្តម គួច ចំរើន អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេស

ចំនួនអ្នកទស្សនា: Views
ព្រះសីហនុ: ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣រសៀលថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេស ដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន សណ្ឋាគារ កាស៊ីណូ ក្នុងខេត្តព្រះសីហនុ ចំនួន ៣៣៥ ដោយមានការចូលរួមពីឯកឧត្តមអគ្គកុងស៊ុលវៀតណាម និងឯកឧត្តមអគ្គកុងស៊ុលចិន ប្រចាំខេត្តព្រះហនុ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង មន្ទីរ អង្គភាព នៅពិភពមង្គល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។


លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវ:ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ទី១-ទិដ្ឋភាពច្បាប់ពាក់ព័ន្ធបទដ្ឋានគតិយុត្តនានា។ ទី២-បែបបទនីតិវិធី នៃការស្នើសុំប័ណ្ណការងារជនបរទេសប្រចាំឆ្នាំ។ ទី៣-ការចុះធ្វើអធិការកិច្ចចម្រុះហត្ថពលកម្មបរទេស ។ ទី៤-ការផាកពិន័យ ។ ទី៥-ការប្រើប្រាស់សេវាសាធារណ របស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវ: ។ ទី៦-បញ្ហាប្រឈម ។ ទី៧-សំណូមពរ ។ ការផ្សព្វផ្សាយនេះ វាមានសារសំខាន់ណាស់ ដើម្បីឱ្យម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ កាស៊ីណូ បោះទីតាំងក្នុងខេត្តព្រះសីហនុ ចូលរួមអនុវត្តន៍ច្បាប់កម្ពុជាឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា នេះជាការផ្សព្វផ្សាយលើកទី២ ដល់ម្ចាស់ រោងចក្រ សហគ្រាស សណ្ឋាគារ និងកាស៊ីណូ ហើយអ្វីដែលរដ្ឋបាលខេត្តចង់បាន គឺការចូលរួមគោរពច្បាប់ទាំងអស់គ្នា ដែលមន្ទីរការងារបានធ្វើការផ្សព្វផ្សាយ បកស្រាយ ពន្យល់ និងបង្ហាញលេខទូរសព្ទទំនាក់ទំនង ដើម្បីមានភាពងាយស្រួល ធ្វើការទំនាក់ទំនងជាមួយក្រុមការងាររបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។

ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា បងប្អូនយល់ដឹងកាន់តែច្បាស់ ដែលមន្ត្រីរបស់យើងធ្វើការពន្យល់ បកស្រាយតាមមាត្រា និងនីតិវិធីក្នុងការស្នើសុំសៀវភៅការងារ។ រដ្ឋបាលខេត្តនៅតែលើកទឹកចិត្តសម្រាប់សហគ្រាស រោងចក្រ ដែលកំពុងដំណើរការនៅក្នុងខេត្តព្រះសីហនុ យើងមិនចង់ធ្វើការផាកពិន័យចំពោះហត្ថពលកម្មបរទេស ដែលធ្វើការនៅខេត្តព្រះសីហនុ ប៉ុន្តែអស់លោក លោកស្រី ត្រូវតែសុំសៀវភៅការងារឱ្យបានគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការសកម្មភាពបង្ការ ទប់ស្កាត់នូវរាល់បទល្មើស នៃការជួញដូរកម្លាំងពលកម្ម ជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ និងល្បែងភ្នាល់ខុសច្បាប់ផ្សេងទៀត ដើម្បីការពារ គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណសង្គម ហើយបទល្មើសទាំងអស់នេះ វាបានផ្តើមចេញពីហត្ថពលកម្មបរទេស ដែលរស់នៅដោយខុសច្បាប់ កើតជាអំពើរឆបោក ការបង្ខិតបង្ខាំងទារប្រាក់ជាដើម។ ថ្មីៗនេះរាជរដ្ឋាភិបាលបានដឹកនាំការបង្រ្កាបបទល្មើសទ្រង់ទ្រាយធំនៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ ហើយបទល្មើសទាំងអស់នេះ វាផ្តើមចេញពីអ្នកគេចវេសហត្ថពលកម្មបរទេសខុសច្បាប់ ដើម្បីឈានទៅការគ្រប់ គ្រងសន្តិសុខ និងទប់ស្កាត់ការឆបោក គឺត្រូវចូលរួមមគោរពច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើពលកម្មរបរទេសមិនមានសៀវភៅការងារ ពួកគេនឹងងាយរងគ្រោះ នៃការគំរាមកំហែង និងការអូសទាញ ឆបោក មានន័យថា បើពលករបរទេសរស់នៅស្របច្បាប់ មានសៀវភៅការងារ អំពើល្មើសនឹងត្រូវកាត់បន្ថយ។ ស្របពេលការគម្រាមកំហែងដោយកូវីដ-១៩ ប្រទេសនៅលើពីភពលលោក បានបើកសេដ្ឋកិច្ច និងបើកទេសចរឡើងវិញ ខេត្តព្រះសីហនុ ក៏ជាខេត្តទេសចរណ៍មួយផងដែរបើកទ្វារទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគ។ តាមការរំពឹងទុកលំហូរភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីនុនៅពេលខាងមុខ ។ ទន្ទឹមនោះ យើងមានភារកិច្ចការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរ និងអ្នកវិនិយោគដែលមកបំពេញការងារប្រកបដោយសុវត្ថិភាព និងរកប្រាក់ចំណូលប្រកបដោយភាពសុខសាន្ត។ យើងបន្តលើកទឹកចិត្តឱ្យហត្ថពលកម្មរបរទេស ចូលរួមគោរពច្បាប់ព្រះរាជាណាចក្រកម្ពុជា យើងនឹងមានសុខដុមនីយកម្មទាំងអស់គ្នា ផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ នេះជាការផ្សព្វផ្សាយផ្តល់ឱ្យយើងមានការយល់ដឹងអំពីច្បាប់ការងារ ដូច្នេះលោក លោកស្រីត្រូវធ្វើការពន្យល់ដល់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស សណ្ឋាគារ កាស៊ីណូឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើសុំឱ្យអគ្គកុងស៊ុល នៃប្រទេសទាំងពីរ ជួយបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលបានបំពេញការងារនៅតាមរោងចក្រ សហគ្រាសចូលរួមគោរពច្បាប់ កាត់បន្ថយបទល្មើស ល្បែងភ្នាល់ខុសច្បាប់ ការជួញដូរមនុស្ស ជួញដូរពលកម្មជាដើម ដើម្បីភាពសុខដុមនីយកម្មសង្គម ឱ្យល្អប្រសើរនៅពេលខាងមុខ។

ឯកឧត្តម បានថ្លែងអំណគុណអគ្គកុងស៊ុលវៀតណាម និងអគ្គកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ដែលបានចូលរួមការផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេស ដែលមកធ្វើការងារនៅលើទឹកដីខេត្តព្រះសីហនុ ៕ ដោយ ងូ សុមុនីសម្រួលការផ្សាយ:ដារ៉ា

0 Comments:

Post a Comment