ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Friday, December 30, 2022

អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល និងដោះស្រាយរាល់សំណូមពររបស់ក្រុមអង្គការសង្គមស៊ីវិលជិត៥០០អង្គភាព ប្រកបដោយស្នាមញញឹម

ចំនួនអ្នកទស្សនា: Views




(កណ្ដាល)៖ ឯកឩត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានជួយសំណេះសំណាល និងធ្វើការពិគ្រោះយោបល់រវាង រដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងក្រុមអង្គការសង្គមស៊ីវិលជិត ៥០០អង្គភាព អំពីសកម្មភាពការងារដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ឆ្នាំ២០២២ ក៏ដូចជាការទទួលស្តាប់សំណើរ និងយកបញ្ហាប្រឈមនានាដើម្បីដោះស្រាយជូនភ្លាមៗ។

លើកឡើងនាឱកាសនោះឯកឩត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា វេទិកាស្តីពីការពិគ្រោះយោបល់រវាងរដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងសហគមន៍ អំពីសកម្មភាពការងារដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ឆ្នាំ២០២២នេះ គឺដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាល និងដើម្បីគាំទ្រលើយុទ្ធសាស្ត្រដឹកនាំដោយរាជរដ្ឋាភិបាលលើសកម្មភាពរបស់អង្គការ សមាគម សហគមន៍ និងសហជីព និងដោះស្រាយបញ្ហាសង្គមពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលក្រីក្រ ជនងាយរងគ្រោះ និងដោះស្រាយបញ្ហានៅមូលដ្ឋាន ទឹកស្អាត អនាម័យ ការងារកុមារតូច សន្តិសុខ សុវត្ថិភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នឹងការងារកូវីដ-១៩ (covid19)។

វេទិកានេះដែរ ក៏ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូរក្នុងការលើកកម្ពស់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាពិសេសបន្តថែរក្សាទំនាក់ទំនងកាន់តែរឹងមាំ ជិតស្និទ្ធ និងមានប្រសិទ្ធភាព ជាមួយរដ្ឋបាលខេត្តកណ្តាល ក៏ដូចជាសម្ព័ន្ធសង្គមស៊ីវិល របស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីអង្គការសង្គមស៊ីវិល សមាគម សហជីព និងសមាគមន៍ ដែលបានជួយតាមវិស័យដែលកំពុងមានប្រតិបត្តិ និងការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ ដោយស្វែងរកនូវបញ្ហាប្រឈមផ្សេងៗដែលកើតមាន ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានក្នុងការឆ្លើយតបជូនអង្គវេទិកាផងដែរ។

ឯកឩត្តម គង់ សោភ័ណ្ឌ បានបន្តទៀតថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានបំណងធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ច រដ្ឋបាលរាជធានី-ខេត្តណាមួយ អាចជូនដំណឹងមកក្រសួងមហាផ្ទៃ អំពីការបើកសាខាសម្រាប់ប្រត្តិការ ឬ អនុវត្តសកម្មភាពរបស់ខ្លួននៅក្នុងរាជធានី-ខេត្តនោះ ឬអាចជូនដំណឹងដោយផ្ទាល់ទៅរាជធានី-ខេត្តក្នុងរយៈ ពេល ៣ថ្ងៃ មុនចាប់ផ្ដើមសកម្មភាព ដោយភ្ជាប់ជាមួយនូវគម្រោងសកម្មភាពរបស់ខ្លួនផង។

គួរបញ្ជាក់ដែរថា ចំពោះបញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលបានលើកឡើងនៅក្នុងអង្គទិកា ត្រូវបានដោះស្រាយភ្លាមៗនៅក្នុងកិច្ចសន្ទនានាអង្គវេទិកាដោយផ្ទាល់តែម្តង និងអ្វីដែល នៅសេសសល់ អាជ្ញាធរខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធសន្យាថា នឹងពិភាក្សារកដំណោះស្រាយជាបន្តបន្ទាប់។

សូមជម្រាបថា ខេត្តកណ្តាលមានអង្គភាពសរុបចំនួន ៤៨៩ អង្គភាព (សមាគមមនុស្សចាស់ ១៣៦ សមាគម) និងសកម្មភាព នៃការចូលរួមរបស់ អង្គការ សមាគម សហគមន៍ ដែលមានគោលបំណងក្នុងការជួយរាជរដ្ឋាភិបាលលើការអនុវត្តគម្រោងតាម វិស័យនានា។ សម្រាប់អង្គការមិនមែនរដ្ឋាភិបាលរួមមាន៖ វិស័យអប់រំ ៤២ គម្រោង, វិស័យសុខាភិបាល ៣៤ គម្រោង, វិស័យសង្គម ០៩គម្រោង,វិស័យកសិកម្ម ៣គម្រោង និងវិស័យផ្សេងទៀត ០៧គម្រោង។ សម្រាប់សមាគមរួមមាន៖ វិស័យអប់រំ ១៧សមាគម, វិស័យសាសនា ២សមាគម, វិស័យសង្គម ២១សមាគម, វិស័យកសិកម្ម ២សមាគម, និងវិស័យផ្សេងទៀត ៤សមាគម។ សម្រាប់សហគមន៍ រួមមាន៖ វិស័យឥណទាន ១២សហគមន៍, វិស័យកសិកម្ម ៦៥សហគមន៍, វិស័យអប់រំ ០៤សហគមន៍ និងវិស័យផ្សេងទៀត ០៥សហគមន៍ ៕

0 Comments:

Post a Comment