គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ពលរដ្ឋខ្មែរអាចទៅធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន​នៅផ្សារទំនើបអ៉ីអនទី៣!

   


(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានពង្រីក​ការ​ផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ​នៅផ្សារទំនើបអ៉ីអនមានជ័យ (អ៉ីអនទី៣) ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌមានជ័យ។

ការផ្តល់សេវាធ្វើឡើងចាប់ផ្តើមពី៩ព្រឹក ដល់ម៉ោង៤ល្ងាច ពីថ្ងៃពុធ ដល់ថ្ងៃ​អាទិត្យ។ ការពង្រីកកន្លែងផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន​នៅ​ផ្សារទំនើបអ៉ីអនទី៣នេះ គឺជាការបង្កភាពកាន់តែងាយស្រួលដល់ប្រជា​ពល​រដ្ឋ ដែលត្រូវធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន។

បច្ចុប្បន្ននេះ ក្រៅពីផ្សារទំនើបអ៉ីអនទី៣ហើយនោះ នៅផ្សារទំនើបអ៉ីអនទី២ ក៏មានការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនផងដែរ។ ការផ្តល់សេវាបានលឿនរហ័ស ជាកិច្ចការដែលរាជរដ្ឋាភិបាលបានយកចិត្ត​ទុក​ដាក់ ហើយបានដាក់ចេញកម្មវិធីកែលំអការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់៕

No comments:

Powered by Blogger.