គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ប្រជាពលរដ្ឋ និងក្រុមសមាគមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា បង្ហាញពីការហួសចិត្តជាមួយទណ្ឌិត សម រង្សី ដោយលើកមកនិយាយចំៗថា តើទណ្ឌិត សម រង្ស៊ី ធ្វើខ្លួនជាបញ្ញើក្អែកបរទេស ហើយព្យាយាម បំផ្លាញឆន្ទៈការតស៊ូ អភិវឌ្ឍន៍របស់ប្រជាជាតិខ្លួន រហូតយ៉ាងចឹងទៅ ឬយ៉ាងណា?

ស្ថិតនៅក្នុងស្ថានការណ៍សង្គ្រាមពាណិជ្ជកម្មសេដ្ឋកិច្ច   ដែលប្រទេសជាច្រើននៅលើពិភពលោកកំពុងកើតការ ព្រួយបារម្ភមិនឈប់មិនឈរចំពោះសេដ្ឋកិច្ចប្រជាជនរៀងៗខ្លួននោះ  ជាក់ស្តែងកម្ពុជាក៏ជាប្រទេសក្នុងចំណោម នោះផងដែរ  ដែលគេបានឃើញយ៉ាងច្បាស់ណាស់ថា  ថ្នាក់ដឹកនាំប្រទេសគ្រប់ជាន់ថ្នាក់កំពុងបានខិតខំរកវិធី សាស្ត្រ គ្រប់មធ្យោបាយដើម្បីការពារផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ   ដោយថ្នាក់ដឹកនាំកម្ពជាកំពុង បានបង្កើនទំនាក់ទំនងការងារទូត បង្កើននូវចំណងមិត្តភាពល្អៗគ្រប់បណ្តាប្រទេស   ដើម្បីជាសេចក្តីសង្ឃឹមថា អាចធានាបានថា  ពលរដ្ឋខ្មែរអាចនឹងរួចផុតពីវិបត្តិសេដ្ឋកិច្ចសកល ។

ការខិតខំរបស់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ក្នុងនាមជាអ្នកនយោបាយគួរណាស់តែមានមោទនភាពក្នុងពេល ដែលវិបត្តិសេដ្ឋកិច្ចសកលកើតមាន ហើយកម្ពុជាអាចងាកចេញពីបញ្ហាមួយចំនួនហើយក៏អាចសម្រាលទុក្ខលំ បាករបស់ពលរដ្ឋកម្ពុជាបានមួយចំនួនច្រើន ប៉ុន្តែដោយឡែកអីតែទណ្ឌិត សម រង្ស៊ី បែរជាមិនចោលចរិក ដោយ ខ្លួនបានមានឱកាសសង្ងំសុខមានសញ្ជតិដ៏ទៃ និងអាចមានជីវភាពរស់នៅយ៉ាងសុខសាន្តនៅឯនាយមហាសមុទ្រ ហើយនោះ ក៏បែរជាសាងបញ្ហាឆ្នៃប្រឌិតបំពុលសង្គម រិៈរកគ្រប់វិធីសាស្ត្រ ញុះញង់ធ្វើឲ្យពលរដ្ឋមានការភ័ណ្ឌច្រ ឡំ ដោយចងកំហឹងជាមួយបណ្តាប្រទេសណា ដែលមានបំណងចង់ក្លាយជាមិត្តរបស់កម្ពុជា ។

កាលពីកន្លងមក សម រង្ស៊ី បានព្យាយាមញុះញង់ឲ្យខ្មែរមានជម្លោះជាមួយវៀតណាមតាមរយៈកិច្ចសហប្រតិបត្តិ ការ CLV-DTA   ក្រោយមកទណ្ឌិត សម រង្ស៊ី បានញុះញង់ឲ្យខ្មែរមានបញ្ហាជាមួយប្រទេសថៃ តាមរយៈកោះកុត ស្រាប់តែនៅពេលនេះ ប្រទេសចិនមានគម្រោងវិនិយោគនិងអភិវឌ្ឍន៍ជួយប្រជាជន និងប្រទេសខ្មែរ   ស្រាប់តែ ទណ្ឌិតបែរជាបំភ្លៃទៅលើកយករឿងរ៉ាវ ធ្វើឲ្យមនុស្សមានការភ័ណ្ឌច្រឡំក្នុងចេតនាបំផ្លាញចំណងមិត្តភាព កម្ពុជា ចិន  ។

ការបង្កើតរឿងមិនឈប់មិនឈររបស់ទណ្ឌិត សម រង្ស៊ី នេះ  គឺបានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនមានការអស់សង្ឃឹម ជាខ្លាំងដោយលើកគ្រប់ពាក្យពេចន៍ច្រើនមកនិយាយប្រៀបធៀប  តើឆាកជីវិត សម រង្ស៊ី  មានកំណើតកើតមក ក្នុងលោកនេះ បើមិនអាចជួយអភិវឌ្ឍន៍មាតុភូមិខ្លួនបានខ្លះទេ  តើអាចសង្ងំទុកមាត់ស៊ីបាយផឹកការហ្វេក្នុងនាម ជាមនុស្សមានក្តីសុខបញ្ញើក្អែកប្តូរសញ្ជាតិធ្វើជាជនបរទេស  ដែលខ្លួនកំពុងមានយ៉ាងសុខស្រួលនោះបានទេ តើហេតុអ្វីបានជាព្យាយាមសាងការក្តៅក្រហាយឲ្យប្រជាជាតិខ្មែរមិនឈប់មិនឈរយ៉ាងចឹង  ។

នៅពេលនេះ ទាំងប្រជាពលរដ្ឋ ទាំងសមាគមអង្គការសង្គមស៊ីវិល ជាច្រើន ពិតជាមានអារម្មណ៍មិនសប្បាយជា មួយទង្វើទណ្ឌិត សម រង្សី សោះនោះទេ  ព្រោះអស់ពាក់កណ្តាលជីវិតទណ្ឌិត សម រង្ស៊ី ដែលមានកន្លងមកនេះ គឺ មិនធ្លាប់បានសាងអ្វីដែលជាមរតកឲ្យខ្មែរបានឃើញសោះនោះឡើយ  ពោលគឺមានតែការអុចអាលឲ្យខ្មែរឈ្លោះ គ្នា ៕



No comments:

Powered by Blogger.