គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តមបណ្ឌិត ហែម ប្រសើរ អញ្ជើញសំណេះសំណាល ជាមួយ ចាងហ្វាងសារព័ត៌មាន ដើម្បីបង្កើនសាមគ្គីភាព ចូលរួមផ្សាយព័ត៌មានបម្រើផលប្រយោជន៍ជាតិ និងការពារសន្តិភាពនៅកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគម និងបងប្អូនចាងហ្វាងសារព័ត៌មាន ប្រមាណ៣០អង្គភាព នៅទីស្នាក់ការរបស់ខ្លួន នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានបញ្ជាក់គោលបំណងនៃការជួបជុំគ្នាគឺ ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហការល្អ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងពិភាក្សាអំពីការចងសម្ព័ន្ធភាព ក្នុងន័យផ្សព្វផ្សាយព័ត៌មាន បែបវិជ្ជាមាន បម្រើផលប្រយោជន៍ជាតិ និងចូលរួមការពារសន្តិភាពនៅកម្ពុជា។

ឯកឧត្តមប្រធានបានជំរុញឱ្យអ្នកសារព័ត៌មាន ចុះយកព័ត៌មានដល់គោលដៅ ដើម្បីផ្សព្វផ្សាយការពិត ចូលរួមផ្សព្វផ្សាយសកម្មភាព និងសមិទ្ធិផលដែលថ្នាក់ដឹកនាំជាតិ និងមូលដ្ឋានបានខិតខំកសាង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយត្រូវជៀសវៀងការផ្សព្វផ្សាយព័ត៌មានបែបអវិជ្ជមាន បំប៉ោង បំពុលសង្គម អំពើហិង្សា និងព័ត៌មានដែលមិនផ្តល់ការយល់ដឹងដល់សង្គម។

ទីបញ្ចប់ ឯកឧត្តមប្រធានបានក្រើនរំលឹកដល់ អ្នកសារព័ត៌មានឱ្យផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គោរពធម្មនុញ្ញវិជ្ជាជីវៈព័ត៌មាន ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា៕












No comments:

Powered by Blogger.