សមាជិកគណបក្សភ្លើងទៀនចំនួន២៣នាក់ នៅស្រុកស្អាង បានផ្តាច់ខ្លួន និង ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាវិញ តាមរយៈ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ
ខេត្តកណ្តាល៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានក្រុមការងារចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារបានចុះសំណេះសំណាល និង ទទួលសមាជិក សមាជិកា គណបក្សភ្លើងទៀនចំនួន ២៣នាក់ ស្ថិតនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលបានផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
ក្រៅពីផ្តាច់ខ្លួន ពួកគាត់បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្កការចំពោះផែនការវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាវីរជននិងជារដ្ឋបុរសជាតិ និងគ្រួសារ ដែលជាសកម្មភាពភេរវកម្មមិនអាចអត់ឱនឱ្យបាន ប្រឆាំងថ្នាក់ដឹកនាំរបស់ប្រទេសជាតិ សំដៅរុញច្រានមាតុភូមិកម្ពុជាឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយនៃសង្គ្រាមសាជាថ្មី។
No comments: