គេហទំព័រ ព័ត៌មានថ្មីពិត
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

  • Home
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សេដ្ឋកិច្ច
    • សន្តិសុខសង្គម
    • សុខភាព
    • ព័ត៌មានវិទ្យា
    • ទេសចរណ៍
    • ជីវិត្តកំសាន្ត

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល

    www.thmeypit.news November 13, 2024 ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្ដដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញ និងពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកាន់តែប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

    ជាមួយគ្នានេះដែរ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖

    ទី១- បន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

    ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដើម្បី ឈានទៅសម្រេចគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់ថា នៅ ឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

    ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យ ឯកជន ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ។

    ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ និងពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

    ទី៥- ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។

    ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ជំហានទី៣ សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ។

    ទី៧- លើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាពដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមាន អត្រាអនាម័យទាប ឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

    ទី៨- ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិ ដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន សេវាអនាម័យជនបទកាន់តែប្រសើរឡើង៕

     

    Share This
    Facebook Twitter telegram
    ព័ត៌មានជាតិ

    No comments:

    Subscribe to: Post Comments ( Atom )

    Total Pageviews

    Popular Posts

    • ព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ធិត អញ្ជើញសម្ពោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត
      ព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ធិត អញ្ជើញសម្ពោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត
    •   លោកស្រី ឱ វណ្ណឌីន ជំរុញដល់អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ សហការរួមគ្នា ទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា
      លោកស្រី ឱ វណ្ណឌីន ជំរុញដល់អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ សហការរួមគ្នា ទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា
    • អភិបាលខេត្តកណ្ដាល ប្រគល់ប្លង់រឹងជិត២ពាន់បណ្ណជូនពលរដ្ឋចំនួន២ភូមិ ក្នុងឃុំកោះរះ ស្រុកល្វាឯម
      អភិបាលខេត្តកណ្ដាល ប្រគល់ប្លង់រឹងជិត២ពាន់បណ្ណជូនពលរដ្ឋចំនួន២ភូមិ ក្នុងឃុំកោះរះ ស្រុកល្វាឯម
    • ប្រធានសមាគមរាជសីហ៍ ដឹកនាំសមាជិក៥០នាក់ ចូលរួមពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តប្រាសាទនាងខ្មៅ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត
      ប្រធានសមាគមរាជសីហ៍ ដឹកនាំសមាជិក៥០នាក់ ចូលរួមពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តប្រាសាទនាងខ្មៅ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត
    •            សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ជួបសម្តែងការគួរសម
      សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ជួបសម្តែងការគួរសម
    •     អភិបាលខេត្តពោធិ៍សាត់៖ «រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដែលក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដ៏សំខាន់ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រជាជន យើងមានសុខុមាលភាពល្អ»
      អភិបាលខេត្តពោធិ៍សាត់៖ «រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដែលក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដ៏សំខាន់ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រជាជន យើងមានសុខុមាលភាពល្អ»
    •  សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ប្រកាសគាំទ្រជុំវិញដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥
      សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ប្រកាសគាំទ្រជុំវិញដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥
    •      ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ស្ពានជាប្រវត្តិសាស្ត្រឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងបើកដំណើរឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
      ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ស្ពានជាប្រវត្តិសាស្ត្រឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងបើកដំណើរឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
    • លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥
      លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥
    •    ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈ​កម្មាធិការ​កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា
      ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈ​កម្មាធិការ​កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

    Blog Archive

    Created By Blogging | Distributed By Gooyaa
    Powered by Blogger.