គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រយៈពេលពីរថ្ងៃ អ្នកទេសចរទៅទស្សនាប្រាសាទអង្គរ ក្នុងពិធីបុណ្យភ្ជុំពីរថ្ងៃភ្ញៀវទស្សនារមណីដ្ឋានអង្គរ ជាង៩ម៉ឺននាក់


សៀមរាប ÷ យោងតាមរបាយការណ៍ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងរយៈពេលពីរថ្ងៃនាភ្ជុំបិណ្យ ដោយចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០២ខែតុលាឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង៩ម៉ឺន៣ពាន់ បានទៅទស្សនាក្នុងពិធីបុណ្យភ្ជុំ ក្នុងនោះអ្នកទេសចរអន្ដរជាតិជាង២ម៉ឺន៥ពាន់នាក់។ 

រយបាយការណ៍បានបន្ថែមថា នៅថ្ងៃទី០១ខែតុលាឆ្នាំ២០២៤ មានអ្នកទេសចរសរុបចំនួន៣៧ ១១២នាក់ ក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ២៥ ០៥៤ នាក់និងភ្ងៀវទេសចរបរទេស១២ ០៥៨នាក់។ដោយឡែកនៅថ្ងៃទី០២ត្រូវនឹងថ្ងៃបុណ្យភ្ជុំមានអ្នកទេសចរទៅទស្សនាប្រាសាទអង្គរមានចំនួន៥៦ ៣២២ នាក់ ក្នុងនោះអ្នកទេសចរជាតិ មានចំនួន៤៣ ០២៣ នាក់ភ្ញៀវទេសចរអន្ដរជាតិមានចំនួន១៣ ២៩៤នាក់។













No comments:

Powered by Blogger.