គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST និងផ្លូវបេតុងចំនួន ៤ខ្សែ ក្នុងខេត្តកំពង់ស្ពឺ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST និងផ្លូវបេតុងចំនួន ៤ខ្សែ ដែលមានទីតាំងក្នុងស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ដោយខ្សែទី១ មានប្រវែង ៣,៣៩ គីឡូម៉ែត្រ ទទឹងប្រវែង ៥ម៉ែត្រ មានចិញ្ចើមសងខាង ១ម៉ែត្រ ដោយុស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មានប្រវែង ៣,៣២គីឡូម៉ែត្រ ផ្លូវក្រាលបេតុងប្រវែង ៧០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិក្បាលថ្នល់ ទៅដល់ភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច នៅលើកំណាត់ផ្លូវនេះមានសំណង់លូមូលចំនួន ៣កន្លែង និងលូប្រអប់ចំនួន ១កន្លែង ។

ខ្សែទី២ មានប្រវែង ៧,៧៧គីឡូម៉ែត្រ ទទឹងប្រវែង ៥ មានចិញ្ចើមផ្លូវសងខាប្រវែង ១ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានលូមូលចំនួន ៥កន្លែង លូប្រអប់ចំនួន ១កន្លែង តភ្ជាប់ពីភូមិព្រំរលក ឃុំតាំងស្យា ទៅដល់ភូមិព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ។

ខ្សែទី៣ មានប្រវែង ៩,៧០គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានទទឹងប្រវែង ៦ម៉ែត្រ មានសំណង់លូមូលចំនួន ៩កន្លែង លូប្រអប់ ១កន្លែងតភ្ជាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ទៅដល់ភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ។

ខ្សែទី៤ ប្រវែង ៧,៦៥គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានលូមូលចំនួន ១៣កន្លែង និងលូប្រអប់ចំនួន ១កន្លែងតភ្ជាប់ពីផ្លូវជាតិលេខ ១៤៤០ ត្រង់ចំណុចភូមិចំការដូង ឃុំចាន់សែន ទៅដល់ភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ។

ឯកឧត្ដមរដ្ឋមន្រ្ដីបាន ផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យចូលជួយថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដើម្បីទុកប្រើប្រាស់បានយូអង្វែង ៕

No comments:

Powered by Blogger.