ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Thursday, September 19, 2024

អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំកម្លាំង ចុះអន្តរាគមន៍ ពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋជិត១៦០គ្រួសារ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្រុកព្រៃនប់

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធិ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយមានការចង្អុលបង្ហាញពី លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកព្រៃនប់ ចុះអន្តរាគមន៍ ពិនិត្យមើលស្ថានភាពជាក់ស្តែងនូវជំនន់ទឹកភ្លៀង បានធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ធ្វើឲ្យមានផលលំបាក ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតនៅភូមិបែកក្រង់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយពិនិត្យស្ថានភាពជាក់ស្តែង ឃើញថា ក្នុងមូលដ្ឋានភូមិបែកក្រង់មានការលិចផ្លូវ ផ្ទះសំបែង ផលដំណាំផ្សេងៗ រួមទាំងសាលារៀនធ្វើឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន (លិចក្រោមជង្គង់) រីឯប្រជាពលរដ្ឋ សិស្សានុសិស្សក៏ពិបាកក្នុងការធ្វើដំណើរទៅមកផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានចុះជួបដោយផ្ទាល់ និងសួរនាំយ៉ាងយកចិត្តទុកដាក់ ចំពោះមុខពលរដ្ឋប្រមាណជិត១៦០គ្រួសារ ទទួលបានការផ្តាំផ្ញើរពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ការហូបចុក រស់នៅ ពោលកំឡុងពេលមានទឹកជនលិចបែបនេះប្រាកដណាស់ពិតជាមានជម្ងឺដង្កាត់រាតត្បាតផ្សេងងាយនឹងឆ្លង ជាពិសេសគឺសត្វអសេរពឹស។

ក្រៅពីនេះ លោកក៏បានធ្វើការណែនាំអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជំលៀសប្រជាពលរដ្ឋរងគ្រោះមានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា មិនត្រូវទុកឲ្យបងប្អូនប្រជាពលរដ្ឋ របស់យើងណាម្នាក់រងគ្រោះជំនន់ទឹកភ្លៀង ដោយសារយើងមិនបានជួយអន្តរាគមន៍សង្គ្រោះនោះទេ។

ជាមួយគ្នានេះ លោក សាមុត សុធារិទ្ធ បានចាត់ឲ្យក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រៃនប់ សហការជាមួយអាជ្ញាធរស្រុកដើម្បីរៀបចំចែកអំណោយមួយចំនួនមានជាគ្រឿងឧបភោគបរិភោពទឹកត្រី ទឹកសីអ៊ីវ ត្រីខ មីជាដើម ដើម្បីបំតម្រូវការជាបណ្តោះអាសន្នក្នុងកំឡុងពេលខ្វះខាត និងជួបទុក្ខដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ៕

0 Comments:

Post a Comment