ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Monday, September 16, 2024

ចំនួនអ្នកទស្សនា: Views

 

រដ្ឋមន្ត្រី ជា វ៉ាន់ដេត រៀបចំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ធ្វើទស្សនកិច្ចផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ តាមបណ្តាខេត្តនាទិសឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍


(ភ្នំពេញ)៖ នៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ដែលមានចំនួនប្រមាណ ១២០នាក់ ជាជំហានដំបូង ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តាខេត្តនាទិសឦសានក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ហើយដំណើរទស្សនកិច្ចនេះ ក៏នឹងមានជាបន្តបន្ទាប់ទៀត សម្រាប់អង្គភាពក្រោមឱវាទរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើបទបង្ហាញអំពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោក រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ពីសំណាក់លោក ឃុំ ប៉ុណ្ណាប័ន្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន និងមន្ត្រីជំនាញ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង។ ដំណើរទស្សនកិច្ចមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា៕


0 Comments:

Post a Comment