អភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យប្រធានសមាគមសភាពាណិជ្ជកម្ម ហ៊ូណាន-កម្ពុជា ជួបសម្ដែងការគួរសម និងស្វែងរកឱកាសបន្ដបណ្ដាក់វិនិយោគ
កឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យលោក លី ស៉ីនហ្វា (LI XIN HUA) ប្រធានសមាគមសភាពាណិជ្ជកម្ម ហ៊ូណាន-កម្ពុជា និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។
លោក លី ស៉ីនហ្វា (LI XIN HUA) បានបញ្ជាក់ជូនអំពីទីតាំងស្ថានភាពភូមិសាស្ត្រ និងសក្តានុពលសំខាន់ៗរបស់ខេត្តហ៊ូណាន និងបានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានផ្តល់ឱកាសឲ្យប្រតិភូចុះបំពេញទស្សនៈកិច្ចសិក្សាឈ្វេងយល់អំពីតំបន់សក្កដានុពលរបស់ខេត្តស្វាយរៀង និងបានអនុញ្ញាតឲ្យប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធ និងដៃគូវិនិយោគនានា ឲ្យមកបណ្តាក់ទុកបន្ថែមទៀតនៅខេត្តស្វាយរៀងនាពេលខាងមុខ។
លោកអភិបាលខេត្ត បានបញ្ជាក់ជូនពីទីតាំងភូមិសាស្ត្រ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន ព្រមទាំងថ្លែងនូវការស្វាគមចំពោះ សមាគមសភាពាណិជ្ជកម្ម ហ៊ូណាន-កម្ពុជា ដែលបានទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ក៏ដូចជានៅខេត្តស្វាយរៀង។ ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រទាំងស្រុង និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ទន្ទឹមនេះរដ្ឋបាលខេត្តតែងតែគិតគូយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាព ការដោះស្រាយសំណេីសំណូមពរ និងបញ្ហាផ្សេងៗដែលកេីតមានឡេីងចំពោះអ្នកវិនិយោគផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២កន្លែង កំពុងដំណើរការអាជីវកម្មរបស់ខ្លួនចំនួន៩ និងមាន រោងចក្រសហគ្រាស សរុបចំនួន២៩៧កន្លែង បង្កើតការងារជូនកម្មករ កម្មការិនី សរុបចំនួន១០៤,១៤៣នាក់ ស្រី៦០,១១២នាក់ ក្នុងនោះសហគ្រាស គ្រឹះស្ថានបើកថ្មី ចំនួន២កន្លែងផងដែរ៕
No comments: