គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ព្រឹទ្ធសភា បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សា


បន្ទាប់ពីអនុម័តដោយរដ្ឋសភា សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស បានបញ្ជូនទៅដល់ព្រឹទ្ធសភាហើយ​ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

នៅព្រឹកមិញ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះ។

ក្រោយពីប្រជុំរួច គណៈកម្មាធិការអចិន្រ្តៃយ៍ នៃព្រឹទ្ធសភា បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅឱ្យគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា តាមវិស័យជាសមត្ថកិច្ច។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រម កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។

រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីធានាជំរុញទាក់ទាញវិនិយោគនិងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទំាងការតភ្ជាប់វប្បធម៌ រវាងប្រជាជននិងប្រជាជន និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាសនិងសហគ្រាសដឹកជញ្ជួនអន្តរជាតិតាមផ្លូវអាកាស ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជួនអន្តរជាតិតាមផ្លូវអាកាសហៅថា (អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩) ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា៕

No comments:

Powered by Blogger.