ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Monday, July 1, 2024

ឯកឧត្តម គង់ វិបុល ដឹកនាំសមាជិកបក្សប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម គង់ វិបុល អនុប្រធានអចិន្ត្រៃយ៍នៃគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកល្វាឯម និងក្រុងអរិយក្សត្រ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំការប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅទីស្នាក់ការគណបក្សស្រុកល្វាឯមចាស់។

ពិធីអបអរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានេះ មានការចូលរួមពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកល្វាឯម និងក្រុងអរិយក្សត្រ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ក្រុងលេខាធិការដ្ឋានប្រធានគណបក្សឃុំ សង្កាត់ សរុបជាង៧០០នាក់។

ឯកឧត្តម គង់ វិបុល បានរំឭកពីប្រវត្តិនៃការចាប់បដិសន្ធិគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗជាច្រើនរួមមាន៖

ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៣ ចូលរួមចលនាតស៊ូរំដោះជាតិទាមទារឯករាជ្យជាតិ នាថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចនៃព្រះករុណព្រះបាទសម្ដេចព្រះនរោត្តម សីហនិ។

ឯកឧត្តមបន្តថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា ដែលជាអង្គភាពទ័ពដំបូងត្រូវបានបង្កើតឡើង។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ កងទ័ពនឹងប្រជាជនទូទាំងភូមិភាគបូព៌ាបានក្រោកឈរប្រឆាំងនឹងរបបប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ព្រមទាំងចលនាតស៊ូដែលមានរួចហើយនៅខេត្តកោះកុង និងនៅឦសានទិស។

ឯកឧត្តមបន្តទៀតថា ផ្តើមចេញពីចលនាទាំងនេះបានផ្ដល់ឱកាសក្នុងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្គ្រោះជាតិនិងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស ព្រមទាំងទទួលបានការជួយឧបត្ថម្ភដល់ស្មោះសរទាន់ពេលវេលាពីសំណាក់កងទ័ពស្មោះចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តធម៌នានាលើពិភពលោក បានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍សម្រេចបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

ឯកឧត្តម គង់ វិបុល បណបន្តលើកឡើងពីស្នាដៃធំៗជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល៤៥ឆ្នាំនៅលើកំណាត់ផ្លូវដ៏បត់បែន លំបាក់ស្មុគស្មាញ និងតស៊ូប្ដូរផ្តាច់ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឈានទៅមុខជាជំហានៗជម្នះរាល់ឧបសគ្គ បង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិមាតុភូមិ។

នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវអនុសាសន៍៧ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖

១. នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ក្នុងការដឹកនាំត្រូវតែមានភាពត្រឹមត្រូវខាងនយោបាយទាំងយុទ្ធសាស្តនិងយុទ្ធវិធី។ ដូច្នេះត្រូវឈរលើឧត្តមគតិស្នេហាជាតិ គួបផ្សំនឹង មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ដើម្បីដាក់ចេញនូវកម្មវិធីនយោបាយគោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា។

២. ប្រជាជន គឺជាកត្តាសម្រេចនៃជ័យជម្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ។ ដូច្នេះ ត្រូវតែផ្សារភ្ជាប់ជាមួយប្រជាជន ធ្វើបង្អែកឱ្យប្រជាជន ដើម្បីដោះស្រាយនូវសំណូមពរ និងការលំបាកនានារបស់ប្រជាជនផង

និងបំផុសប្រជាជនចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សផង។

៣. ជួរមន្ត្រីគណបក្សនៅគ្រប់ថ្នាក់ប្រកបដោយភាពរឹងមាំ និងស្អាតស្អំ គឺជាកត្តាសំខាន់ជាគន្លឹះនៃជ័យជម្នះ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំពាក់បំប៉នជួរមន្ត្រីគណបក្សដើម្បីឱ្យទទួលបាននូវការស្រឡាញ់ និងគាំទ្រពីប្រជាជន។

៤. សន្តិភាពពេញលេញដែលយើងបង្កើតបានរយៈពេលជាង ២៥ឆ្នាំមកនេះ គឺបានមកដោយលំបាកជាទីបំផុត។ ហេតុនេះត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាការពារសន្តិភាពឱ្យឋិតថេរគង់វង្សរឹងមាំជានិច្ច។ ក្នុងន័យនេះ សូមប្រជាជនទាំងមូល លើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា។ ម្យ៉ាងទៀត ត្រូវបន្តជំរុញការកែទម្រង់ជាប់ជានិច្ច ព្រោះថាការកែទម្រង់ជាកម្លាំងចលករនៃការអភិវឌ្ឍ។

៥. អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រីសមាជិកគណបក្សគ្រប់រូប ត្រូវខិតខំថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យរឹងមាំជានិច្ច ផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយនានារបស់គណបក្ស។

៦. សូមថ្លែងអំណរគុណចំពោះការគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា។

៧. គណបក្សប្រជាជនកម្ពុជាបន្តជំរុញការអនុវត្តនយោបាយការបរទេសឯករាជ្យ ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួមក្នុងកិច្ចការអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោក៕

0 Comments:

Post a Comment