ខេត្តតាកែវ៖ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកិច្ចប្រជុំ ប្រចាំខែឧសភា និងលេីកទិសដៅអនុវត្តបន្តខែមិថុនា និង ពង្រឹងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងបង្រា្កបមុខសញ្ញាក្មេងទំនើង តាមសាលារៀន ឬទីសាធារណៈ ដែលបង្ករការអុកឡុកក្នុងមូលដ្ឋាន និងបន្តបង្រ្កាបបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌផ្សេងៗ និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីមានវិធានការច្បាប់បានទាន់ពេលវេលា។
កិច្ចប្រជុំនេះប្រារព្វនៅ អធិការដ្ឋាននគរបាលស្រុក នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ដែលមានការចូលរួមពី លោក លោកស្រីអធិការរង លោកនាយផ្នែក លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៣ឃុំ។
លោកអធិការសូមអំពាវនាវដល់ ប្អូនៗសិស្សានុសិស្ស មេត្តាបើកបរគោរពច្បាប់ចរាចរណ៍ ជៀសចេញអោយឆ្ងាយពីគ្រឿងញៀន ក្រុមក្មេងទំនើង ខិតខំរៀនសូត្រ កុំគេចម៉ោងសិក្សា ស្តាប់ការអប់រំពីលោកគ្រូ.អ្នកគ្រូ និងឳពុកម្តាយ ដើម្បីក្លាយជា សិស្សល្អ កូនល្អ និង ពលរដ្ឋល្អ ក្លាយជាសសរទ្រូងប្រទេសជាតិ។
លោកអធិការ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកព្រៃកប្បាស មេត្តាជួយសហការផ្ដល់ព័តមានរាល់បទល្មើស ឬហេតុការណ៍ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន តាមរយៈទូរស័ព្ទលេខ ០៩៧៧៧៨០០៦៨ ប្រចាំការ២៤/២៤ម៉ោង ដើម្បីសមត្ថកិច្ចយើងមានវិធានការទាន់ពេលវេលា៕
0 Comments:
Post a Comment