កម្លាំងនគរបាលស្រុកព្រៃកប្បាស ចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យ២នាក់ ករណី ជួញដូរនិងប្រើប្រាស់គ្រឿងញៀន
តាកែវ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ
លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការរដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានកាម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា បានចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ០២ទីតាំង៖
ទីតាំងទី០១: នៅចំណុច លើផ្លូវលំស្ថិតនៅក្នុងភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់ ១-ឈ្មោះ ពិន សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជួញដូរនិងប្រើប្រាស់) ដោយដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀន០១កញ្ចបម៉ូតូ០១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1II-8341 ទូរស័ព្ទ០១គ្រឿង ម៉ាកvivo ពណ៏ខៀវ។
ទីតាំងទី០២: នៅក្នុងភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់ ១.ឈ្នោះ ហ៊ីង វាស្នា ភេទប្រុស អាយុ៤៥ឆ្នាំនៅភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ(ជួញដូរ) ដោយដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ ម៉ូតូ០១គ្រឿង ម៉ាកសង់C125 ពណ៍ខ្មៅ សេរី២០១០ ពាក់ផ្លាកលេខ កណ្តាល 1C-1761 ទូរស័ព្ទ០១គ្រឿង ម៉ាកViVo ពណ៏ខៀវ។
បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើសដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា ហេីយរាល់ការផ្តល់ព័ត៍មានគឺជាការសម្ងាត់ សូមរាយការណ៍មកទូរស័ព្ទលេខ 097 7780068 សូម
អរគុណ!
No comments: