គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ ទស្សនកិច្ចមហាវិទ្យាល័យកម្លាំងត្រួតពិនិត្យព្រំដែនអូស្ត្រាលី

 ទីក្រុងកង់បេរ៉ា ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចមហាវិទ្យាល័យកម្លាំងត្រួតពិនិត្យព្រំដែនអូស្ត្រាលី ដោយផ្តោតលើទិដ្ឋភាពរួមនិងការបង្កើតមហាវិទ្យាល័យ ទិដ្ឋភាពរួមនៃកម្មវិធីនិងវិធីសាស្ត្របណ្តុះបណ្តាលដើម្បីបន្ស៊ីនឹងក្របខណ្ឌការងារជំនាញ ការគិតគូរអំពីការអភិវឌ្ឍរចនាសម្ព័ន្ធវគ្គបណ្តុះបណ្តាលមូលដ្ឋាន និងអភិក្រមនៃការបង្កើតគម្រូនិងថ្នាលសិក្សាពីចម្ងាយនិងតាមប្រព័ន្ធអនឡាញ សម្រាប់មន្ត្រីនៅតាមមូលដ្ឋានព្រំដែនឆ្ងាយៗ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

No comments:

Powered by Blogger.