តាកែវ៖ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការ សម្តេចធិបតីនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ៣០០គ្រួសារ សង្កាត់រកាក្នុង និងសង្កាត់បារាយណ៍ ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។
យោងតាមរបាយការណ៍ស្វាគមន៍របស់លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យដឹងថា ក្រុងដូនកែវ ចែកចេញជា ០៣សង្កាត់ ៤០ភូមិ មានគ្រួសារសរុប ១០.០៣១គ្រួសារ ស្មើនឹង ៩.៩៣៣ខ្នងផ្ទះ មានប្រជាពលរដ្ឋសរុប ៤៦.៩៧២នាក់ ស្រី២៣.៥៨៥នាក់ ក្នុងនោះ៖ ប្រកបមុខរបរជាមន្ត្រីរាជការ១១.៨% មុខរបរកសិកម្ម៤៨.៦% មុខរបរផ្នែកសេវាកម្ម២៩.៧% មុខរបរជាពាណិជ្ជករអាជីវករ១០.២% និងមានដង់ស៊ីតេ ប្រជាពលរដ្ឋ ៤៨០នាក់ក្នុង១គ.ម។
ស្ថានភាពគ្រួសារក្រីក្រក្នុងក្រុងដូនកែវ មានគ្រួសារក្រីក្រសរុប ២.៤៩០គ្រួសារ ក្នុងនោះ៖ គ្រួសារក្រ១៖ សរុប ២៧៨គ្រួសារ សង្កាត់រកាក្រៅ ២៤៥គ្រួសារ, រកាក្នុង១៨គ្រួសារ និងបារាយណ៍ ១៥គ្រួសារ។
គ្រួសារក្រ២៖ សរុប ៦៤៦គ្រួសារ សង្កាត់រកាក្រៅ ៣៤២គ្រួសារ រកាក្នុង១១៦គ្រួសារ និងបារាយណ៍ ១៨៨គ្រួសារ។
ក្នុងឪកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ជូនបងប្អូនប្រជាពលរដ្ឋ ក្រុងដូនកែវ ខេត្តតាកែវ។
ឯកឧត្តម ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ និងដ៏ប៉ិនប្រសប់របស់គណបក្សប្រជាជនកម្ពុជា និងរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ជាប្រមុខនាពេលកន្លងមកនេះ បានខិតខំកសាងស្តារ និងអភិវឌ្ឍន៍ជាតិចេញពីបាតដៃទទេ និងចេញពីគំនរផេះផង់សន្សល់ពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយធ្វើឲ្យសង្គមជាតិមានរីកចំរើនលើគ្រប់វិស័យ។ ដោយឡែកក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃអាណត្តិទី៧នេះ បានខិតខំបន្តក្នុងការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ច និងការការពារបូរណភាពទឹកដី ពិសេសការពារថែរក្សានូវសុខសន្តិភាព ដើម្បីកំណើន ការងារ សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា។ ក្នុងនោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ហើយបានចាត់ទុកថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់សម្តេចផងដែរ។
ជាមួយគ្នានេះឯកឧត្ដម ណុប រ័ត្ននិមល ក៏បានថ្លែងអំណរអរគុណផងដែរចំពោះមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា នាពេលអនាគត់។
ឯកឧត្តម បានបន្តថា ជាការពិតណាស់ អី្វៗដែលកំពុងកើតមាន និងការជួបជុំគ្នា នាថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាព ប្រសិនបើប្រទេសជាតិរបស់យើងនៅមានសង្គ្រាម យើងក៏មិនអាចមានឪកាសធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជាយើងបាននោះទ។
ក្នុងនាម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី, ឯកឧត្ដម ណុប រ័ត្ននិមល បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ២សង្កាត់(រកាក្នុង និងបារាយណ៍) ចំនួន ៣០០គ្រួសារ ក្នុង១គ្រួសារមាន៖
អង្គរ ចំនួន ២៥ គីឡូក្រាម, មីចំនួន ០២ កេសតូច, ត្រឹខ ចំនួន ០២ យូរ និងថវិកា ៣០.០០០ រៀល ព្រមទាំងបាន
ឧបត្ថម្ភសាលាក្រុង ថវិកា ២លានរៀល
និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕
0 Comments:
Post a Comment