គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

រដ្ឋមន្ត្រី កែវ រតនៈ និងឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ចែករំលែកបទពិសោធន៍ និងគន្លឹះ ក្នុងការសិក្សា ដល់សិស្សថ្នាក់ទី១១ និងទី១២ នៃវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង


(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោកស្រី ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ ​(Devyani Kho​bra​gade) ឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ ជូនសិស្សានុសិស្សថ្នាក់ទី១១ និងទី១២ មកពីបណ្តាវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ប្រមាណជាង១ពាន់នាក់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យសំរោង ដែលស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ក្រុមការងារចុះជួយស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ថ្ងៃនេះលោក និងលោកស្រីឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បានជួបជាមួយសិស្សានុសិស្សថ្នាក់ទី១១ និងទី១២ មកពីបណ្តាវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង នាពេលនេះ ក្នុងគោលបំណងដើម្បីចែករំលែកនូវបទពិសោធន៍ខ្លះៗ ក៏ដូចជាការជួយតម្រង់ទិសសិក្សា ដើម្បីគន្លឹះក្នុងការចាប់យកឱកាសសិក្សា នៅសកលវិទ្យាល័យ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅបណ្តាប្រទេសនានា ក្នុងពិភពលោក ពិសេសប្រទេសឥណ្ឌា គឺជាប្រទេសទី៣ ដែលមានការអភិវឌ្ឍន៍ជឿនលឿន។ ម្យ៉ាងវិញទៀត ស្របពេលដែលសិស្សានុសិស្សត្រូវប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ ទាមទៀរចាំចាញ់ត្រូវខិតខំយកចិត្តទុកដាក់ ប្រឹងប្រែងរៀនពីឥឡូវនេះ ទើបទទួលបានជោគជ័យ និងមានឱកាសទទួលបានអាហារូបករណ៍ ទៅសិក្សាបន្តនៅឯក្រៅប្រទេស។

លោកស្រី ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ ​(Devyani Kho​bra​gade) ឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បានលើកឡើងថា ការសិក្សាដែរពូកែនោះ គឺជាការយកក្តីស្រមៃធំ ដែលជាកាត្តាសំខាន់ ក្នុងការជម្រុញឲ្យខ្លូនឯង និងជំនះបាននូវឧបសគ្គក្នុងជីវិតនិងស្វែងរកការគាំទ្រ ដើម្បីសម្រេចនូវក្តីស្រម៉ៃ។ ពិតមែនហើយ សេចក្តីស្រម៉ៃ និងសេចក្តីប៉ងប្រាថ្នារបស់យើងម្នាក់ៗ ជាគោលដៅសំខាន់ ដែលធ្វើឲ្យយើងឈានទៅសម្រេចបានតាមបំណង។ ផ្ទុយទៅវិញបើយើងធ្វើអ្វីៗ ពុំមានគោលដៅច្បាស់លាស់ទេនោះ ជីវិតយើងក៏គ្មានព្រំដែននោះដែរ។

លោកស្រី ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ ​(Devyani Kho​bra​gade) បានឲ្យដឹងថាទំនាក់ទំនង រវាងកម្ពុជា និងឥណ្ឌា គឺមានចាប់តាំងពីសតវត្សរ៍ទី១ តាមរយៈការរីកសាយឥទ្ធិពលសាសនា ក៏ដូចជាវប្បធម៌របស់ឥណ្ឌា នៅអាស៊ីអាគ្នេយ៍។ ថ្វីដ្បិតតែកម្ពុជា បច្ចុប្បន្នគោរពព្រះពុទ្ធសាសនា តែឥទ្ធិពលការរីកសុះសាយ នៃសាសនា និងវប្បធម៌ហិណ្ឌូ ដែលចូលមកបង្កើតចេញជាស្ថាបត្យកម្ម របស់ប្រាសាទនានារបស់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារដែលកសាងឡើង ដើម្បីឧទ្ទិសទៅកាន់ហិណ្ឌូសាសនា។ បច្ចុប្បន្នប្រទេសទាំងពីរ បានខិតខំបង្កើនទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងទំនាក់ទំនងនយោបាយ វិស័យពាណិជ្ជកម្ម-វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ និងការជួសជុលស្តារឡើងវិញ នូវប្រាង្គប្រាសាទនានា។ លោកស្រីបានជម្រាបជូនថា ប្រទេសឥណ្ឌាត្រូវបានទទួលស្គាល់ថា មានប្រព័ន្ធអប់រំល្អ ផ្តោតសំខាន់លើការពង្រឹង ផ្នែកបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រង។ រដ្ឋាភិបាលឥណ្ឌាផ្តល់ប្រព័ន្ធអប់រំសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃ ដល់កុមារ និងយុវជនគ្រប់រូប ដោយបែងចែកជា៥កម្រិត រួមមាន៖ ការអប់រំមូលដ្ឋាន បឋមសិក្សា ធម្យមសិក្សា ឧត្តមសិក្សា និងការអប់វិជ្ជាជីវៈ។

ប្រទេសឥណ្ឌា គឺជាប្រជាជាតិមួយ ដែលមានអាយុកាលចំណាស់ និងបានផ្តល់នូវរបកគំហើញបច្ចេកវិទ្យា ដល់មនុស្សជាតិ ពាក់ព័ន្ធនឹងគណិតវិទ្យា អក្សរសាស្ត្រ និងសាសនា។ បច្ចុប្បន្នឥណ្ឌ ក៏ជាប្រទេសឈានមុខគេមួយ ក្នុងវិស័យបច្ចេកវិទ្យាវេជ្ជសាស្ត្រ បានដើរតួនាទីដ៏សំខាន់ ក្នុងការផលិត និងចែកចាយថ្នាំសង្គ្រោះជីវិត ដែលមានគុណភាពល្អ តម្លៃសមរម្យ សម្រាប់ជូនពិភពលោកទាំងមូល ជាពិសេសប្រទេសក្រីក្រ ដែលកំពុងអភិវឌ្ឍ។ បន្ថែមពីនោះ ឥណ្ឌាក៏ជា មហាអំណាចអវកាសឈានមុខគេមួយដែរ ក្នុងពិភពលោក និងបានក្លាយជាប្រទេសទីមួយ ដែលមានយានអវកាសចុះចតបានដោយជោគជ័យ លើប៉ូលខាងត្បូងភូមិសាស្ត្រ នៃផ្ទៃព្រះចន្ទ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣៕

No comments:

Powered by Blogger.