ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Monday, March 18, 2024

អាជ្ញាធរខេត្តកោះកុង ធ្លាប់បានឲ្យម្ចាស់ទីតាំងរបងថ្ម៣កន្លែង ដែលសង់រំលោភឆ្នេរនេសាទត្រូវវាយកម្ទេចចោល តែរហូតមកដល់ពេលនេះ មិនទាន់វាយកម្ទេចនៅឡើយ

ចំនួនអ្នកទស្សនា: Views
(កោះកុង)៖ ក្រោយពីអាជ្ញាធរខេត្តកោះកុង បានចុះពិនិត្យរបងថ្មចំនួន៣ទីតាំង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ហើយបានដាក់បទបញ្ជាឲ្យក្រុមម្ចាស់ទីតាំងចំនួន៣កន្លែង ដែលលួចសង់របងថ្មរឹងមាំលយចូលឆ្នេរសមុទ្រតំបន់រមណីយដ្ឋានឆ្នេរនេសាទ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ប៉ុន្តែគិតមកទល់ថ្ងៃនេះ ម្ចាស់សំណងនៅតែរឹងទទឹងមិនព្រមវាយកម្ទេចបានត្រឹមត្រូវតាមការកំណត់នោះទេ។

ការមិន​វាយរបងថ្មនេះចោល គឺគឃ្លើននឹងបទបញ្ជារបស់លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ជិត២ខែកន្លងមក ក្រុមម្ចាស់សំណង់របងថ្មចំនួន៣កន្លែង ហាក់មិនខ្វាយខ្វល់សោះនឹងអ្វីដែលជាចំណាត់ការឲ្យរុះរើវាយកម្ទេចចោលរបងខុសច្បាប់របស់ខ្លួននោះឡើយ។

បើតាមការអង្កេតរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរដែលទៅកម្សាន្តរមណីយដ្ឋានឆ្នេរនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានមើលឃើញថា កម្រិតនៃការវាយកម្ទេចរបងនៅមិនទាន់ដល់ទីតាំងកំណត់គំនូសវាស់វែងរបស់អាជ្ញាធរខេត្ត ឲ្យរុះរើវាយកម្ទេចប្រវែង ១១០ម៉ែត្រ ចេញជាបន្ទាន់ពីដីចំណីឆ្នេរសមុទ្រទេ។ ដោយពួកគេវាយតែផ្នែកខាងលើរបងប៉ុណ្ណោះ ហើយទុកកម្ពស់ប្រហែលជា ១ម៉ែត្រកន្លះពីដី បើគិតជាប្រវែងវិញប្រមាណតែជាង១០ម៉ែត្រ។ បញ្ហានេះ អាចសរបញ្ជាក់ថា ទំនងជាមានរឿងមិនប្រក្រតីអ្វីហើយ ទើបបណ្តោយអោយរបងថ្មខុសច្បាប់ដែលសង់លយចូលឆ្នេរសមុទ្រអាចឈរបង្ហាញខ្លួនបានយ៉ាងរំភើយដូច្នេះ។

លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ បានឆ្លើយតបនៅថ្ងៃទី១៤ ខែមីនាថ្មីៗនេះថា លោក និងក្រុមការងារចុះពន្យល់ឲ្យម្ចាស់ទីតាំងរបងទាំង៣ ត្រូវចូលរួមស្ម័គ្រចិត្តវាយដោយខ្លួនឯង ហើយវាយទៅតាមការកំណត់របស់រដ្ឋបាលខេត្តផងដែរ។ ចៀសវាងបង្កភាពស្មុគស្មាញកាន់តែខ្លាំងដល់អាជ្ញាធរ ព្រមទាំងបង្កការប៉ះពាល់ដល់សោភ័ណភាពបរិស្ថានតំបន់ឆ្នេរកម្ពុជា។ លោកទទួលស្គាល់ថា ការវាយកម្ទេចរបងនេះ នៅមានកម្រិតនៅឡើយ ពោលគឺមិនទាន់អនុវត្តបានពេញលេញតាមការកំណត់របស់រដ្ឋបាលខេត្តនោះទេ។ ព្រោះម្ចាស់ទីតាំងល្មើសសុំវាយដំណាក់ជំហ៊ានទី១សិន រង់ចាំការសុំវាស់វែងកំនត់ចំណីឆ្នេរសមុទ្រពីថ្នាក់ខេត្ត និងអន្តរក្រសួង។

លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង គូសបញ្ជាក់ដែរថា ក្រុមម្ចាស់ទីតាំងសង់របងខុសច្បាប់ខាងលើ ពិតជាបានស្នើសុំវាយកម្ទេចរបងថ្មនេះ តាមប្លង់កម្មសិទ្ធិរបស់ពួកគេដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងមន្ទីរជំនាញ។ ពួកគាត់ក៏សុំដល់ក្រុមការងារជំនាញចុះពិនិត្យដីធ្លីចំណីឆ្នេរសមុទ្រ និងរង់ចាំគណៈកម្មាធិការថ្នាក់ជាតិបន្តត្រួតពិនិត្យសម្រេចជាថ្មីម្តងទៀត ដើម្បីមានចំណាត់ការបន្តថានឹងត្រូវធ្វើយ៉ាងណា។

ទាំងអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ធ្លាប់ពន្យល់ថា រាល់ការសង់របងថ្មនេះ គឺពិតជាមានការរំលោភបំពានដោយការសង់សំណង់រឹងមាំខុសច្បាប់ បែបអនាធិតេយ្យមកលើតំបន់ឆ្នេរ ធ្វើឲ្យប៉ះពាល់សោភ័ណយ៉ាងធ្ងន់ធ្ងរដល់តំបន់សមុទ្ររបស់រដ្ឋ៕

0 Comments:

Post a Comment