គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ពិធីសំណេះសំណាល សម្តែងការគួរសមនៃប្រតិភូសមាគមរាជសីហ៍ ជាមួយ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានដឹកនាំប្រតិភូសមាគមរាជសីហ៍ ចូលជួបសំណេះសំណាល និងសំដែងការគួរសមជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។

ក្នុងពិធីនេះ ឯកឧត្តមប្រធានប្រតិភូ បានរាយការណ៍សង្ខេបអំពីប្រវត្តិនៃការបង្កើតសមាគម និងវឌ្ឍនភាព នៃសមាគមរាជសីហ៍ មានជាអាទិៈ

 ⁃ ចុះបញ្ជីជាផ្លូវការ នៃសមាាគមរាជសីហ៍នៅក្រសួងមហាផ្ទៃ ថ្ងៃទី៧ ខែ៨ ឆ្នាំ២០១៩

 ⁃ សមាជិក សមាជិកា សរុបជាង ៧ពាន់ អង្គ/នាក់

 ⁃ មានសាខា២៤រាជធានី/ខេត្ត និងសាខាក្រៅប្រទេស៥ (ប្រទេសថៃ ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងវៀតណាម

 ⁃ សមាគមបានចំណាយថវិកាចំនួន ជិត២លានដុល្លាអាមេរិច លើសកម្មភាពមនុស្សធម៍ ផ្តល់ជូនគ្រួសារ ងាយរងគ្រោះ (ថវិកាបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា)ក្នុងរយះពេលជិត៥ឆ្នាំ ។

 ⁃ សមាគមមានទំនាក់ទំនង និងបានទទួលជំនួយជាសម្ភារៈ សម្លៀកបំពាក់កីឡា និងគ្រឿងបរិក្ខារពេទ្យ ពីប្រទេសកូរ៉េ និងបារាំង

 ⁃ បានទទួលម៉ាស៊ីនចម្រោះទឹកស្អាតចល័តខ្នាតធំ ពីសប្បុរសជន ចំនួន៣គ្រឿង មួយគ្រឿងតំលៃ ៥មុឺន៥ពាន់ដុល្លាអាមេរិច បានផ្តល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ២គ្រឿង ដើម្បីតំឡើងជូនប្រជាពលរដ្ឋប្រើប្រាស់នាពេលរងគ្រោះដោយទឹកជំនន់នាឆ្នាំ២០២០ និង០១គ្រឿងទៀតដាក់ជូនមណ្ឌលកុមារកំព្រាក្រុងសៀមរាប ខេត្តសៀមរាប។

 ⁃ ដោយឡែកសាខារាជសីហ៍ខេត្តស្វាយរៀង កន្លងមកបានធ្វើសកម្មកម្មភាពមនុស្សធម៌ក្នុងខេត្តសរុប ចំនួន ៩លើក ចំណាយថវិការអស់ ៧,៣២០,០០០៛។

✍️ សមាគមបាននាំអំណោចជូនរដ្ឋបាលខេត្តរួមមាន:

      ១. អង្ករ         ១តោន

      ២. ទឹកសុទ្ឋ   ១០០ប្រអប់ (កេះ)

      ៣. មី            ៥០ប្រអប់ (កេះ)

      ៤. ទឹកត្រី      ៥០យួរ

      ៥. ទឹកសីអ៉ីវ  ៥០យួរ

      ៦. ត្រីខ        ៥០យួរ

ក្នុងឱកាសដ៏ថ្លៃថ្លានេៈដែរ ឯកឧត្តមប្រធានប្រតិភូសមាគម បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់ មើលថែ និងគាំទ្រសកម្មភាពមនុស្សធម៌របស់សមាគមរាជសីហ៍ កន្លងមក ។ ឯកឧត្តមប្រធានសមាគម គោរពស្នើសុំដល់ឯកឧត្តម អភិបាលខេត្តស្វាយរៀង បន្តកិច្ចសហការ គាំទ្រ និងផ្តល់អនុសាសន៍ ណែនាំតម្រង់ទិស ដល់សាខារាជសីហ៍ខេត្តស្វាយរៀង លើសកម្មភាពមនុស្សធម៌បន្តទៅមុខទៀតឲ្យកាន់តែល្អប្រសើរឡើង។

ចុងក្រោយ ឯកឧត្តម ប្រធានប្រតិភូ ជូនពរជ័យដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាល និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នូវសិរីបវរប្រសើរ សុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ក្នុងឱកាសនេះដែរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងក្រៃលែង ដែលសមាគមរាជសីហ៍ បានធ្វើសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបានជួយសម្រួលបន្ទុកនាពេលជួបគ្រាលំបាកក្នុងតំបន់ភូមិសាស្ត្រ ខេត្តស្វាយរៀង ។

ចុងបញ្ចប់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានបង្ហាញការគាំទ្រ និងកិច្ចសហការជាមួយសមាគមរាជសីហ៍ ឲ្យកាន់តែមានភាពប្រសើរជាងមុនបន្ថែមទៀត រួមទាំងសមាគមត្រូវស្វែងរកដៃគូអភិវឌ្ឍន៍ (សហគ្រិន) ដើម្បីចូលរួមសកម្មភាពមនុស្សធម៏។ឯកឧត្តម បានជូនពរប្រភិភូសមាគមរាជសីហ៍ មានសុវត្ថិភាពក្នុងការធ្វើដំណើរ មានសុខភាពល្អ រីកធំធាត់ និងទទួលបានជោគជ័យគ្រប់បេសសកម្មរបស់ខ្លួន។

បន្ទាប់ពីកម្មវិធីសំណេះសំណាលបានបញ្ចប់ ឯកឧត្តម ប្រធានប្រតិភូ បានអញ្ជើញពិនិត្យស្នាក់ការសមាគមរាជសីហ៍សាខាខេត្តស្វាយរៀងផងដែរ។!












No comments:

Powered by Blogger.