ខេត្តតាកែវ៖ តាមប្រភពគណនីហ្វេសបុក Ouk Vuthy ជាជនរងគ្រោះនិងតំណាងឱ្យភាគីពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ បានបង្ហោះឱ្យដឹងនៅល្ងាចថ្ងៃ០៨ខែកុម្ភៈឆ្នាំ២០២៤ថា ខ្ញុំបាទដែលជាជនរងគ្រោះ (ម្ចាស់រថយន្ត) ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាទី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និង លោកឧត្តមសេនីយ៍ស្នងការ ព្រមទាំង កម្លាំងនគរបាលចរាចរណ៍ស្រុកបាទី និងខេត្តតាកែវ ដែលបានជួយសម្របសម្រួលបញ្ចប់ករណីគ្រោះថ្នាក់ចរាចរណ៍របស់ពួកយើងខ្ញុំ បានឆាប់រហ័ស ហើយបានអនុញ្ញាតអោយយើងខ្ញុំ បានទទួលយករថយន្ត និងម៉ូតូមកប្រើប្រាស់ចិញ្ចឹមជីវិត និង ទទួលបានសំណងតាមសំណូមពរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។
សូមគោរពជូនពរ ឯកឧត្តមព្រះរាជអាជ្ញា លោកឧត្តមសេនីយ៍ស្នងការ និងមន្ត្រីនគរបាលចរាចរណ៍ពាក់ព័ន្ធក្នុងខេត្តតាកែវ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និង សូមប្រកបតែព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 💐👏🙏🏻❤️
គួរកត់សម្គាល់ថា ឯកឧត្តមព្រះរាជអាជ្ញា ឯក ឆេងហួត ខិតខំសម្របសម្រួលបញ្ចប់ករណីចរាចរណ៍ខាងលើបានឆាប់រហ័ស គឺជាការអនុវត្តស្របតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌នៅកម្ពុជា ដែលថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសបើកយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ ជាពិសេស បានណែនាំឱ្យស្ថាប័នតុលាការទាំងអស់ ត្រូវប្រកាន់ជំហរដាច់ខាតលើសំណុំរឿងពាក់ព័ន្ធចំនួន០៣គឺ៖ គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលចាំបាច់ត្រូវតែដោះស្រាយដោយ “តម្លាភាព, ម៉ឺងម៉ាត់, ត្រឹមត្រូវតាមច្បាប់ និងការទទួលខុសត្រូវចំពោះមុខប្រជាជន និងសង្គមជាតិ” ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា៕ ដោយ ថ្មីពិត
0 Comments:
Post a Comment