គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ដីព្រែករបស់រដ្ឋមួយកន្លែងនៅ សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ត្រូវបានឈ្មួញចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ


ខេត្តកណ្តាល៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកលួង នៃក្រុងអរិយក្សត្រ បានលើកឡើងថា ដីព្រែកមួយកន្លែងត្រូវឈ្មួញចាក់ដីលុបយកធ្វើជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួនដោយស្ងាត់ៗបំផុត។ ដីខាងលើនេះ ស្ថិតនៅភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រនៃខេត្តកណ្តាល។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានដឹងទៀតថា ជារៀងរាល់រដូវបុណ្យភ្ជុំបិណ្ឌនៅតំបន់ព្រែកខាងលើនេះ មានប្រជាពលរដ្ឋបាននាំគ្នាអុំទូកប្រណាំងគ្នាតាបប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំ។ ហើយដីព្រែកខាងលើនេះត្រូវបានគេស្គាល់ថា ក្រុមហ៊ុនហ្គេនស្បើកជាអ្នកទិញពីប្រជាពលរដ្ឋមួយក្តាប់តូច។

ប្រជាពលរដ្ឋរស់សង្កាត់ព្រែកលួងនៅតែមានចម្ងល់ថា ហេតុអ្វីបានជាប្រជាពលរដ្ឋមួយក្តាប់តូចនោះមានសិទ្ធិលក់ទ្រព្យសម្បត្តិរបស់រដ្ឋបានយ៉ាងរលូនដោយមិនមានទោសទណ្ឌទៅវិញ? ចុះអ្នកស៊ីញ៉េលើលិខិតស្នាមអោយឈ្មួញគិតយ៉ាងមុិចដែរ?នេះជាការលើកឡើងពីប្រជាពលរដ្ឋខាងលើ។

ក្នុងករណីនៃការលើកឡើងខាងលើនេះ លោក ចៅសង្កាត់ព្រែកលួង មិនអាចសុំការពន្យល់បានទេនៅរសៀលថ្ងៃទី០២ខែកុម្ភះឆ្នាំ៣០២៤។ ចំណែក លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្របានឆ្លើយតបជាមួយអ្នកកាសែតតាមប្រពន្ធ័ផ្សព្វផ្សាយតេឡេក្រាមនៅរសៀលថ្ងៃទី៣ខែកុម្ភះឆ្នាំ២០២៤នេះថា: លោកនឹងមានចំណាត់ការទៅលើអ្នកពាក់ព័ន្ធក្នុងករណីការរំលោភយកដីព្រែកខាងលើនេះមកវិញ។

សារព័ត៏មានយើងនៅតែរងចាំមើលវិធានការរបស់សាលាក្រុងអរិយក្សត្រលើបញ្ហាខាងលើ និង អ្នកពាក់ពន្ធ័ដោយយកចិត្តទុក្ខដាក់បំផុត។

សារព័ត៌មានយើងរងការស្រាយបំភ្លឺជូនអ្នកពាក់ព័ន្ធនូវរៀងរាល់ម៉ោងធ្វើការ 012 25 38 87




No comments:

Powered by Blogger.