ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Tuesday, February 20, 2024

ព្រះមហាក្សត្រស្តេចយាងសួរសុខទុក្ខនិងចែកព្រះរាជអំណោយដល់ប្រជានុរាស្រ្តក្រីក្រចំនួន៤៧៣គ្រួសារ មកពីស្រុកទ្រាំង នឹងស្រុកត្រាំកក់ ក្នុងខេត្តតាកែវ

ចំនួនអ្នកទស្សនា: Views

តាកែវ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គស្តេចយាង សព្វព្រះរាជហឫទ័យ សួរសុខទុក្ខ និងចែកព្រះរាជអំណោយដល់ប្រជានុរាស្ត្រចំនួន៤៧៣គ្រួសារ ដែលមកពីស្រុកទ្រាំង នឹងស្រុកត្រាំកក់ ។កម្មវិធីដ៏មហាវិសេសវិសាលនេះរៀបចំធ្វើឡើងនៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងដោយមានការអមព្រះរាជដំណើរ ដោយឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តមបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ។

មានព្រះរាជឳង្ការនាឱកាសនោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បណ្តាំផ្ញើដោយក្តីនឹករលឹកពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនចំពោះកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយក្តីនឹករលឹក ស្រលាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីចម្ងាយ។ជាមួយគ្នានោះ ព្រះមហាក្សត្រព្រះអង្គ បានកោតសសើរចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិេសសសម្តេចធបិតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាល បានយកចិត្តទុកដាក់ សុខទុក្ខរបស់ប្រជាពលរដ្ឋជាកូនជាចៅរបស់ព្រះអង្គ និងបានដឹកនាំប្រទេសជាតិឱ្យមានការលូតលាស់ រីកចំរើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ននេះ និងមានសុខសន្តិភាព ពេញផ្ទៃប្រទេស។

ព្រះអង្គក៏បានមានព្រះរាជឳង្ការកោតសសើរ ចំពោះអាជ្ញាធរខេត្តតាកែវដែលមានឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានខិតខំយកអស់កម្លាំងកាយចិត្តដើម្បីបំរើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ។

បន្ទាប់ពីមានព្រះរាជឳង្ការសំណេះសំណាលចប់ ព្រះអង្គទ្រង់សព្វព្រះហារទ័យ ស្តេចយាងចែកព្រះរាជអំណោយជូនប្រជានុរាស្ត្រចំនួន ៤៧៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានព្រះរាជអំណោយមាន អង្ករ៥០គីឡូ ឃីត១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ មី២កេស នឹងថវិកាមួយចំនួន និងសិស្សានុសិស្សចំនួន ២១៩នាក់ ទទួលបានអាហារពេលព្រឹកមួយពេល មានទឹកបរិសុទ្ធ ទឹកក្រូច ព្រមទាំងសម្លៀកបំពាក់ មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ភារៈសិក្សាមួយកញ្ចប់ គ្រូពេទ្យចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានឃីតមួយកញ្ចប់ បន្ទាប់មកទៀតព្រះករុណាព្រះបាទស្តេចយាងតាមព្រះរាជទីនាំងទត កូនចៅ ដែលឈរចាំទទួលអមតាមដងផ្លូវ ដោយព្រះរាជហាទ័យរីករាយក្រៃលែង៕
















0 Comments:

Post a Comment